អត្ថបទពាណិជ្ជកម្ម
មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​ដុន​បូ​ស្កូ (Don Bosco) បើក​ដំណើរការ​មជ្ឈមណ្ឌលកុំព្យូទ័រ​ថ្មី​
23, May 2017 , 2:57 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី ២២ ឧសភា​៖ មូលនិធិ​ដុន​បូ​ស្កូ​កម្ពុជា នៅថ្ងៃនេះ បាន​បើក ដំណើរការ​មជ្ឈមណ្ឌល​កុំព្យូទ័រ​ដែល​ទើបនឹង​ជួសជុល​ថ្មី នៅឯ​មជ្ឈមណ្ឌល បណ្តុះបណ្តាល​ជំនាញ​របស់ខ្លួន ក្នុង​រាជធានី​ភ្នំពេញ ក្រោម​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន  ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ (PPCC) ។​

​បច្ចុប្បន្ន សិស្សានុសិស្ស​ចំនួន ៥០០​នាក់ នៅឯ​មជ្ឈមណ្ឌល ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ នឹងមាន​លទ្ធភាព អភិវឌ្ឍ​ជំនាញ IT របស់ខ្លួន នៅក្នុង​បន្ទប់​ដែល        បំពាក់​ទៅដោយ​កុំព្យូទ័រ​ទំនើប​ជាង​មុន​។ នេះ បើតាម​ការ​ឲ្យ​ដឹង​ពី​លោក  ឪពុក រ៉ូ​អែល​សូ​តូ ដែល​អ្នកតំណាង​របស់​ដុន​បូ​ស្កូ​ប្រចាំ​ប្រទេស​កម្ពុជា ។​

​លោក ឪពុក រ៉ូ​អែល​សូ​តូ បាន​មានប្រសាសន៍ថា ៖ “​ថ្ងៃនេះ គឺជា​ថ្ងៃ​ដ៏​វិសេសវិសាល​មួយ​សម្រាប់​សិស្សានុសិស្ស​របស់​យើងទាំងអស់គ្នា​។ ខណៈដែល​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា​ឌីជីថល​នៅ​ទូទាំង​ពិភពលោក បន្ត​ផ្តល់​ផលប្រយោជន៍​កាន់តែ​ច្រើនឡើង នៅក្នុង​ប្រទេស​កម្ពុជា​។ ដូច្នេះ វា​មាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​សិស្ស​របស់​យើង ក្នុងការ​មាន​ជំនាញ IT ដើម្បី​អាចធ្វើ​ការងារ​បាន​នៅក្នុង​ពិភពលោក​ថ្មី​នេះ​។ ទន្ទឹមនឹងនេះ មជ្ឈមណ្ឌល​ថ្មី​នេះ នឹង​ធានាបាន​ថា​ពួកគេ​នឹងមាន​សមត្ថភាព​កាន់តែ​ល្អប្រសើរ​ថែមទៀត​។​”

​លោក​បាន​មានប្រសាសន៍​បន្តទៀតថា​៖ “​ក្នុងនាម​ជា​អង្គ​ការមិន​ស្វែងរក​ប្រាក់ចំណេញ យើង​សូម​អរគុណ​ចំពោះ​ការគាំទ្រ​របស់​អ្នក​គ្រប់គ្នា​ដែល​បាន​ចែករំលែក ចក្ខុវិស័យ​របស់​យើង​សម្រាប់​ការ​គាំពារ បង្ហាត់បង្រៀន និង​អភិវឌ្ឍ​យុវជន​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមហ៊ុន​ភ្នំពេញស៊ី​ធី​សេន​ធ័​រ ចំពោះ​សណ្តាន​ចិត្តសប្បុរស​ធម៌​របស់​ពួកគេ​។​”



​​ក្រុមហ៊ុន​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ ដែល​ស្ថិតនៅ​ពីក្រោយ​គម្រោង​អភិវឌ្ឍន៍​ផ្ទៃដី ១១១​ហិកតា នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​នោះ បានផ្តល់​ថវិកា​ជាង ១០០,០០០ ដុល្លារ ដល់​សាលា​ដុន​បូ​ស្កូ សម្រាប់​ការជួសជុល​មជ្ឈមណ្ឌល​កុំព្យូទ័រ  ឧបត្ថម្ភ​គ្រឿង​បរិក្ខារ និង​រួមទាំង​អាហារូបករណ៍​ដល់​សិស្សានុសិស្ស​ចំនួន ២០ រូប សិក្សា​រយៈពេល​ពីរ​ឆ្នាំ​ផងដែរ​។​





លោកស្រី Michelle Lau នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ បាន​មានប្រសាសន៍ថា​៖ “​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ​មាន​មោទនភាព ក្នុងការ​គាំទ្រ​កិច្ចការ​ដ៏​អស្ចារ្យ​របស់​មជ្ឈមណ្ឌល​ដុន​បូ​ស្កូ​ដែល​បានធ្វើ​នៅក្នុង​ប្រទេស​កម្ពុជា​។ យើង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​កំណើន​ប្រកបដោយ​និរន្តរភាព​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។ តាមរយៈ​ការឧបត្ថម្ភ​សិស្សានុសិស្ស ២០​រូប ឲ្យ​បន្ត​ការសិក្សា និង​ឧបត្ថម្ភ​សម្ភារ​បរិក្ខារ​កុំព្យូទ័រ​សម្រាប់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​នៅ​រាជធានី​ភ្នំពេញ​នេះ យើង​ជឿជាក់ថា​យុវជន​កម្ពុជា​ជំនាន់​ក្រោយៗ​នឹងមាន​អនាគត​ល្អប្រសើរ​”​។​

​លោកស្រី​បាន​បន្តទៀតថា​៖ “​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ បន្ត​អភិវឌ្ឍ​គម្រោង​នៅ​ចំបេះដូង​នៃ​រាជធានី​ភ្នំពេញ តាមរយៈ​ការផ្តល់​គ្រឿង​បរិក្ខារ​កម្សាន្ត និង​ការរស់នៅលក្ខណៈ​ទំនើប នៅក្នុង​បរិយាកាស​មួយ​ដែលមាន​ពណ៌​បៃតង និង​សុវត្ថិភាព សមស្រប​តាម​បទដ្ឋាន​កម្ពុជា ដើម្បី​សម្រេចបាន​នូវ​បទពិសោធន៍ និង​គុណភាព​ប្រសើរ​បំផុត​។ យើង​យល់​ពី​ទិសដៅ​ដែល​កម្ពុជា​កំពុង​ឆ្ពោះទៅមុខ និង​ជំនាញ​ដែល​យើង​ត្រូវការ​ដើម្បី​នាំ​យើង​ទៅកាន់​ទីនោះ​។ ដូច្នេះ ខ្ញុំ​សូម​ជូនពរ​សិស្សានុសិស្ស​ទាំងអស់​នៅ​ដុន​បូ​ស្កូ ដែល​នឹង​ទទួលបាន​ប្រយោជន៍​ពី​មជ្ឈមណ្ឌល​កុំព្យូទ័រ​ថ្មី​នេះ សូម​ជួប​សំណាងល្អ​នៅក្នុងការសិក្សា និង​មាន​អនាគត​ភ្លឺស្វាង​ផងដែរ​។​”

​ដុន​បូ​ស្កូ​កម្ពុជា​បាន​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ ១៩៩០ និង​បាន​បង្កើត​បណ្តាញ​របស់​ខ្លួន​នៅ​ទូទាំងប្រទេស​កម្ពុជា ក្នុង​គោលបំណង​ដើម្បី​ជួយ​ដល់​យុវជន​ដែល​ងាយ​រងគ្រោះ​បំផុត​មួយចំនួន នៅក្នុង​ប្រទេស​កម្ពុជា​។​





​ក្រៅពី​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​នៅ​រាជធានី​ភ្នំពេញ ដុន​បូ​ស្កូ បាន​បើក​ដំណើរការ​មជ្ឈមណ្ឌលរ​បស់​ខ្លួន ក្នុង​ខេត្ត​ព្រះសីហនុ ខេត្តបាត់ដំបង ក្រុងប៉ោយប៉ែត និង​ខេត្ត​កែប​។​

​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ គឺជា​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​មួយ នៅ​ចំ​បេះដូង​នៃ​រាជធានី​ភ្នំពេញ ដោយ​ផ្តល់នូវ​លំនៅដ្ឋាន ផ្ទះ​លក់ទំនិញ និង​បរិក្ខារ​កម្សាន្ត​ទំនើបៗ​។ ជាមួយនឹង​ការ​មាន​ច្រកចូល​ច្រើន​កន្លែង​នៅក្នុង​តំបន់ និង​ការយកចិត្តទុកដាក់​ចំពោះ​ការផ្តល់​បទពិសោធ​ន៍ប​រិ​ស្ថាន​បៃតង និង​សុវត្ថិភាព​នោះ  ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​អភិវឌ្ឍ​ទីក្រុង​របស់​ប្រទេស​កម្ពុជា​នាពេល​អនាគត​។​

( អត្ថបទ​ពាណិជ្ជកម្ម )



© រក្សាសិទ្ធិដោយ thmeythmey.com