កីឡាអន្តរជាតិ
អន្តរជាតិ
សេះ​ប្រណាំង​មួយ​ឈ្មោះ Cambodia ឈ្នះ​ការ​ភ្នាល់​នៅ Maryland​សហរដ្ឋអាមេរិក​
23, May 2017 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
Cambodia ជា​ឈ្មោះ​សេះ​ប្រណាំង​មួយ​នៅ​សហរដ្ឋអាមេរិក​។ កាលពី​ថ្ងៃទី​២០ ខែឧសភា Cambodia បានឈ្នះ​ការប្រណាំង​ក្នុង​ព្រឹត្តិការណ៍ Grade III Gallorette Stake នៅ​ទីលាន Pimlico Race Course ក្នុង​ក្រុង Baltimore រដ្ឋ Maryland សហរដ្ឋអាមេរិក​។​



​សេះ​ប្រណាំង​ឈ្មោះ Cambodia មាន​ប្រភព​ចេញពី​កសិដ្ឋាន Winter Quarter Farm ក្នុង​រដ្ឋ Kentucky និង​ហ្វឹកហាត់​នៅ Fair Hill Training Center  ក្នុង​រដ្ឋ Maryland​។ សេះ​នេះ មាន​អ្នកជិះ​ឈ្មោះ Florent Geroux ជនជាតិ​បារាំង​វ័យ​៣១​ឆ្នាំ និង​លោក​Thom Proctor  ជនជាតិ​អាមេរិក​វ័យ​៦១​ឆ្នាំ ជា​គ្រូបង្វឹក​។​



​ជ័យជម្នះ​ក្នុង Grade III Gallorette Stake ដែលជា​ព្រឹត្តិការណ៍​ប្រកួត​ភ្នាល់​ការប្រណាំង​សេះ​នៅ​សហរដ្ឋអាមេរិក នាំ​ឲ្យ Cambodia បាន​ប្រាក់រង្វាន់​ចំនួន​១៥០ ០០០​ដុល្លារ​អាមេរិក​។ សេះ​ឈ្មោះ On Leave បាន​លេខ​២ សេះ Elysea’s World បាន​លេខ​៣ ៕






Tag:
 ប្រណាំងសេះ
© រក្សាសិទ្ធិដោយ thmeythmey.com