ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បេឡារុសរៀបចំទិវាវប្បធម៌នៅកម្ពុជាដើម្បីពង្រឹងចំណងការទូត២២ឆ្នាំ
23, May 2017 ,
3:57 pm
រូបភាព
×
ដោយ:
ក្រសួងវប្បធម៌សាធារណរដ្ឋបេឡារុស បានបើកទិវាវប្បធម៌របស់ខ្លួន
លើកទីមួយ
នៅកម្ពុជា នៅល្ងាចថ្ងៃទី២២ ខែឧសភា ដើម្បីពង្រឹងចំណងការទូតរយៈពេល២២ឆ្នាំ រវាងប្រទេសទាំង២។ ទិវានេះ ប្រព្រឹត្តទៅនៅសាលមហោស្រពចតុមុខ ដោយក្រុមសិល្បករតំណាងក្រសួងទាំងពីរបានបង្ហាញ វប្បធម៌សិល្បៈរួមគ្នា។
ក្រសួងវប្បធម៌បេឡារុស បានបើកទិវាវប្បធម៌ជាលើកដំបូងរបស់ខ្លួននៅក្នុងសាលចតុមុខ ដើម្បីបង្ហាញពីទំនាក់ទំនងការទូត និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជានិងសាធារណរដ្ឋបេឡារុស។ កម្ពុជានិងបេឡារុសបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាអស់រយៈពេល២២ឆ្នាំមកហើយ ដែលបានបង្កើតឡើងនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ១៩៩៥។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ហើយតែងតែគាំទ្រគ្នាទៅវិញទៅមក លើគ្រប់វិស័យជាពិសេសការភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។
ជាក់ស្ដែងការបើកទិវាវប្បធម៌របស់សាធារណរដ្ឋបេឡារុស នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ និងការសម្ដែងសិល្បៈរួមគ្នានេះជាផ្នែកមួយយ៉ាងសំខាន់នៃការពង្រឹងទំនាក់ទំនង លើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ។ សិល្បករក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាបានបង្ហាញរបាំរាំអប្សរាដែលជារបាំបញ្ជាក់វប្បធម៌ខ្មែរ រីឯចំណែកសិល្បករបេឡារុសបានបង្ហាញពីក្បាច់រាំប្លែករួមគ្នាច្រើនបញ្ជាក់វប្បធម៌ខ្លួនផងដែរ ហើយបន្ទាប់មកសិល្បករទាំងអស់ក៏បានរាំបញ្ចូលគ្នា។នៅក្នុងទិវានោះ ក៏មានការចូលរួមពី លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្ប លោក ឈឺនីក វ៉ាស៊ីស៊ី អនុរដ្ឋមន្ដ្រីក្រសួងវប្បធម៌ នៃសាធារណរដ្ឋបេឡារុស និងលោក វ្លេតឌីមៀរ កូស៊ីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបេឡារុស ព្រមទាំងមានយុវជន ព្រះសង្ឃ និងអន្ដរជាតិផ្សេងទៀតផងដែរប្រមាណ៥០០នាក់។
គណៈប្រតិភូសិល្បៈ នៃក្រសួងវប្បធម៌បេឡារុស ដែលបានមកទស្សនកិច្ច និងសម្ដែងសិល្បៈនាឱកាសនោះជាស្ថាប័នដឹកនាំក្រុមសិល្បៈ មានភាពល្បីប្បាញជាង៥៥ឆ្នាំរបស់សាធារណរដ្ឋបេឡារុស។
អតីតកាលមុនឆ្នាំ១៩៩៥ កម្ពុជានិងបេឡារុស ក៏ធ្លាប់មានទំនាក់ទំនងសហប្រតិបត្តិការយ៉ាងស្អិតល្មួតផងដែរ ជាពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្ស ហើយមកដល់បច្ចុប្បន្ននេះមានអ្នកជំនាញកម្ពុជាមួយចំនួនក៏ធ្លាប់បានទៅរៀនសូត្រនៅបេឡារុសផងដែរ។
សូមបញ្ជាក់ថា នៅក្នុងទិវាបើកវប្បធម៌នោះដែរ ក៏មានដាក់តាំងបង្ហាញជារូបគំនូរនិយាយពីប្រទេសបេឡារុសដែលគូរដោយសិល្បករជំនាញដ៏ល្បីល្បាញរបស់បេឡារុស គឺលោក YASIUK VASILI មិនត្រឹមតែប៉ុណ្ណោះអ្នកជំនាញរូបនេះក៏បានគូរជារូបគំនូរពីរផ្ទាំង១គឺសារៈមន្ទីជាតិ និងទី២មុខព្រះបរមរាជវាំង៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ក្រសួង-វប្បធម៌-សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម