អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ប្រកាស​សម្ពោធ​ផ្លូវ​ហោះហើរ​អន្តរជាតិ​ថ្មី​ពី​ទីក្រុង​ដា​ណា​ង​ទៅកាន់​ទីក្រុង​សេ​អ៊ូ​ល
23, May 2017 , 4:17 pm        
រូបភាព
​ទីក្រុង​ដា​ណា​ង ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៧ ដើម្បី​អបអរ​ដល់​ការបើក​សម្ពោធ​ចំណត T2 ថ្មី​របស់​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ដា​ណា​ង នៅថ្ងៃនេះ​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បាន​សម្ពោធ​ប្រកាស​ផ្លូវ​ហោះហើរ​ថ្មី​ពី​ទីក្រុង​ដា​ណា​ង​ទៅកាន់​ទីក្រុង​សេ​អ៊ូ​ល (​ប្រទេស​កូរ៉េខាងត្បូង​) ដែល​ផ្លូវ​ហោះហើរ​ថ្មី​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​នាំមក​នូវ​ឱកាស​ធ្វើដំណើរ​ជាច្រើន​រវាង​ប្រជាជន​ទីក្រុង​ទាំងពីរ​ក៏ដូចជា​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម និង​ធ្វើ​សមាហរណកម្ម​ក្នុង​តំបន់​ផងដែរ​។ ក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​អនុរដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​លោក Le Dinh Tho និង​សមាជិក​គណបក្ស​គណៈកម្មាធិកា​រ​កណ្តាល លេខាធិការ​គណបក្ស​គ​ណៈ​ក​ម្មា​ធិ​ការ​ទីក្រុង​ដា​ណា​ង ប្រធាន​ក្រុមប្រឹក្សា​ប្រចាំ​ក្រុង​ដា​ណា​លោក  Nguyen Xuan Anh និង​បណ្តា​ប្រធាន​នាយកដ្ឋាន​ជាច្រើនរូប​ទៀត​។​
 
​ផ្លូវ​ហោះហើរ​ពី​ទីក្រុង​ដា​ណា​ង​-​ទីក្រុង​សេ​អ៊ូ​ល​នឹងធ្វើ​ប្រតិបត្តិការ​ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៧ ជាមួយ​តម្លៃ​សំបុត្រ​ត្រឹមតែ VND630,000 (USD28)​។ ជើងហោះហើរ​ចេញពី​ទីក្រុង​ដា​ណា​ង​គឺ​ចាប់ផ្តើម​ហោះ​នៅ​ម៉ោង ២៣:៤៥ នាទី (​ម៉ោង​ក្នុងស្រុក​) និង​មកដល់​សេ​អ៊ូ​ល​នៅ​ម៉ោង ៦:00 នាទី (​ម៉ោង​ក្នុងស្រុក​)​។ ជើងហោះហើរ​ត្រលប់​មកវិញ​គឺ​ចាកចេញ​ពី​សេ​អ៊ូ​ល​នៅ​ម៉ោង ៧:០០ (​ម៉ោង​ក្នុងស្រុក​) និង​មកដល់​ដា​ណា​ង​នៅ​ម៉ោង ៩:៤០ នាទី​។​



អំឡុងពេល​ប្រារព្ធ​ពិធី លោក Luu Duc Khanh នាយក​គ្រប់គ្រង​ក្រុមហ៊ុន Vietjet បាន​មានប្រសាសន៍ថា​៖ “​ក្នុងនាម​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច និង​ទេសចរណ៍​នៃ​ប្រទេស​នេះ ទីក្រុង​ដា​ណា​ង​បាន​ទាក់ទាញ​យ៉ាងខ្លាំង​នូវ​អ្នកវិនិយោគ​ជាច្រើន​ដែល​ធ្វើឱ្យ​វិស័យសេដ្ឋកិច្ច និង​ទេសចរណ៍​មានការ​អភិវឌ្ឍ និង​រីកចម្រើន​។ ជាមួយនឹង​ការសម្ពោធ​ផ្លូវ​ហោះហើរ​ថ្មី​ពី​ទីក្រុង​ដា​ណា​ង និង​ប្រទេស​កូរ៉េខាងត្បូង ក្រុមហ៊ុន Vietjet មិន​ត្រឹមតែ​ផ្តល់ឱ្យ​ប្រជាជន​ក្នុងស្រុក និង​អន្តរជាតិ​មានឱកាស​បានធ្វើ​ដំណើរ​ទេសចរណ៍​តាមរយៈ​ការហោះហើរ​ប្រកបដោយ​សុវត្ថិភាព ទំនើប និង​ស៊ី​វិ​ល័យ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជំរុញ​ដល់​ការអភិវឌ្ឍ​ពាណិជ្ជកម្ម និង​ការវិនិយោគ​នៅក្នុង​តំបន់​ទៀតផង​។​” 



​ចំណត T2 ត្រូវបាន​រចនា និង​បំពាក់​ដោយ​ឧបករណ៍​ទំនើប​ជាមួយ​បញ្ជរ Check-in ចំនួន ២០ បញ្ជរ​អន្តោប្រវេសន៍​ចាកចេញ​ចំនួន ២០ បញ្ជរ​អន្តោប្រវេសន៍​ចូល​ចំនួន ២២ និង​ហ្គេ​ត​ចាកចេញ​ចំនួន ១០ ដែល​អាច​ផ្ទុក​អ្នកដំណើរ​បាន ៦ លាន​នាក់​ជា​រៀងរាល់ឆ្នាំ​។ នេះ​ជា​គម្រោង​សាងសង់​ដ៏​សំខាន់​សម្រាប់​បម្រើ​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) និង​ការអភិវឌ្ឍ​ផ្នែក​អាកាសចរណ៍​នាពេល​អនាគត​។​



​ពេលនេះ​អ្នក​អាចធ្វើ​ការ​កក់​សំបុត្រ​យន្តហោះ​សម្រាប់​ជើងហោះហើរ​ថ្មី​នេះ​នៅ​ម៉ោង​ប្រូ​ម៉ូ​ស្សិន​គឺ​ចាប់ពី​ម៉ោង ១២:០០ រហូតដល់​ម៉ោង ១៤:០០ ដោយ​ចូលទៅ​កាន់​គេហទំព័រ www.vietjetair.com (​អាច​ប្រើ​ជាមួយ​ទូរ​សព្ទ​ឆ្លាត​វៃ​ដោយ​ចូលទៅ​កាន់ https://m.vietjetair.com) ឬ​ចូលទៅក្នុង​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រុមហ៊ុន www.facebook.com/vietjetvietnam (​លោកអ្នក​គ្រាន់តែ​ចុច​ប៊ូ​តុង “Booking”) ឬ​អាច​ទូរ​សព្ទ​ទៅកាន់​លេខ 19001886​។ ការទូទាត់​ប្រាក់​អាចធ្វើ​បាន​យ៉ាង​ងាយ​ជាមួយ​កាត​ឥណ​ពន្ធ  និង​កាត​ឥណទាន Visa, MasterCard, JCB, KCP និង American Express និង​កាត ATM ដែល​ចេញ​ដោយ​ធនាគារ​វៀតណាម​ទាំង ២៩ ដែល​បាន​ចុះបញ្ជី​ជាមួយនឹង​សេវាកម្ម​ធនាគារ​តាម​អ៊ី​ន​ធើ​ណេ​ត​។​




 
​ជាមួយនឹង​យន្តហោះ​ថ្មី​ទំនើប រួមជាមួយ​ក្រុមការងា​រប​ម្រើ​លើ​យន្តហោះ​ដ៏​ស្រស់ស្អាត​រួសរាយ​រាក់ទាក់ និង​ប្រកបដោយ​វិជ្ជាជីវៈ ក្រុមហ៊ុន VietJet ប្តេជ្ញា​នឹង​ផ្តល់ជូន​អ្នកដំណើរ​នូវ​បទពិសោធន៍​ហោះហើរ​ដ៏​រីករាយ​អម​ជាមួយ​សំបុត្រ​តម្លៃ​ទាប​ពិសេស និង​ឱកាស​ឈ្នះ​រង្វាន់​ពី​កម្មវិធី​ប្រូ​ម៉ូ​ស្សិន “​ម៉ោង ១២ ថ្ងៃត្រង់ ហោះហើរ​ជាមួយ​ក្រុមហ៊ុន Vietjet”​។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com