ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណបក្ស​សញ្ជាតិ​កម្ពុជា ចង់​បណ្តុះ​នូវ​គ្រាប់ពូជ​ព្រះ​និ​ព្វាន
24, May 2017 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​គណបក្ស​សញ្ជាតិ​កម្ពុជា មិនមែនជា​គណបក្ស​ថ្មី​នោះឡើយ ដោយ​បក្ស​នេះ ក៏បាន​ចូលរួម​ផងដែរ​នា​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អណ​ត្តិ​ទី​៥​កន្លងមក​។ បក្ស​ដែល​បង្កើតឡើង​ដោយ​បុរស​កាន់សីល​ម្នាក់ គឺ​ព្រះគ្រូ​មហា​ថេរៈ លោកតា​ហង្ស ភ្នំ​ត្បែងមានជ័យ មាន​សញ្ញា​ព្រះអាទិត្យ​ពណ៌​មាស និង​ព្រះ​ចន្ទ​ពណ៌​ប្រាក់ ជួបគ្នា ដោយមាន​បាវចនា សញ្ជាតិ សាសនា និង​អធិបតេយ្យ​។



​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នាពេលខាងមុខ គណបក្ស​សញ្ជាតិ​កម្ពុជា ដែលមាន​លោក សេង សុ​ខេង ជា​ប្រធាន មិនមានការ​ប្រកាស​គោលនយោបាយ​ថ្មី​នោះឡើយ​។ គណបក្ស​គ្រាន់តែ​លើកយក​គោលការណ៍​របស់ខ្លួន​ដើម្បី​ទាក់ទាញ​អ្នកបោះឆ្នោត​តែប៉ុណ្ណោះ​។​

​គណបក្ស​សញ្ជាតិ​កម្ពុជា បានកំណត់​នូវ​គោលការណ៍ យ៉ាង​ដូច្នេះ​៖ «​ដើម្បី​ទទួលបាន​សេចក្តីសុខ​ទាំង​ផ្លូវកាយ ផ្លូវចិត្ត និង​ផ្លូវ​សង្គម ព្រមទាំង​ទទួលបាន​នូវ​ការអភិវឌ្ឍ ប្រកបដោយ​ចិ​រ​ភាព ទាំង​ពេលបច្ចុប្បន្ន និង​ទៅ​អនាគត គណបក្ស​សញ្ជាតិ​កម្ពុជា ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​គ្រឹះ គឺ​សាមគ្គីធម៌ ធ្វើបុណ្យ  រក្សាសីល និង​បណ្តុះ​នូវ​គ្រាប់ពូជ​ព្រះ​និព្វាន​»​។​

​គណបក្ស​សញ្ជាតិ​កម្ពុជា ដាក់​បេក្ខភាព​នៅ​៥២​ឃុំ​-​សង្កាត់​ក្នុង​ខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កណ្តាល ក្រចេះ ព្រៃវែង ស្វាយរៀង និង​ត្បូងឃ្មុំ​។ គណបក្ស​នេះ មាន​បេក្ខជន​សរុប​៧៩៦​នាក់ ក្នុងនោះ​ស្ត្រី​៤២០​នាក់​៕





Tag:
 គណបក្ស​សញ្ជាតិ​កម្ពុជា​
  បោះឆ្នោត​ឃុំ​-​សង្កាត់​
© រក្សាសិទ្ធិដោយ thmeythmey.com