ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
សុខភាពមាត់ធ្មេញ៖ បច្ចេកទេសពត់តំរង់ធ្មេញអាស្រ័យលើទម្រង់មុខ និង មាត់
24, May 2017 ,
11:30 am
រូបភាព
×
ដោយ:
ជី ដាណា
កាលពីមុន បច្ចេកទេសពត់ធ្មេញ ត្រូវបានប្រើដើម្បីពត់តំរង់ធ្មេញទាំងអស់ក្នុងមាត់ ឲ្យរត់ត្រង់ជួរ។ លទ្ធផលដែលរំពឹងពីការពត់ធ្មេញឲ្យរត់ត្រង់ជួរនេះ បានជួយឲ្យធ្មេញបំពេញមុខងារទំពារបានត្រឹមត្រូវ និងអាចបញ្ចេញសម្លេងបានច្បាស់ល្អ។ មកដល់បច្ចុប្បន្ននេះបច្ចេកទេសពត់ធ្មេញបានបោះជំហ៊ានទៅមុខមួយកម្រិតទៀតដែលធ្វើអ្នកជំងឺទទួលបានលទ្ធផលលើសពីការរំពឹងទុក។ នោះគឺបានការផ្លាស់ប្ដូរទំរង់មុខរបស់អ្នកជំងឺទាំងមូល។ ហេតុដូចនេះហើយបានជាបច្ចេកទេសថ្មីចុងក្រោយ(ដែលប្រើប្រាស់នៅមន្ទីរព្យាបាលធ្មេញបស្ចឹម) គឺជាការពត់តំរង់ធ្មេញដោយយោងទៅលើលក្ខណៈសមស្រប ស្រស់សា្អតនៃទំរង់មុខអ្នកជំងឺ (Face-Driven Orthodontic) ត្រូវបានយកមកអនុវត្ដយ៉ាងល្អិតល្អន់សម្រាប់ជាផែនការព្យាបាលអ្នកជំងឺ។
តើអ្វីទៅជាការពត់តំរង់ធ្មេញអាស្រ័យទៅលើលក្ខណៈសមស្របស្រស់ស្អាតនៃទំរង់មុខរបស់ អ្នកជំងឺ?
ការព្យាបាលពត់តំរង់ធ្មេញដោយប្រើបច្ចេកទេសសាមញ្ញគឺលទ្ធផលទទួលបានត្រឹមតែធ្វើអោយធ្មេញរត់ត្រង់ជួរប៉ុណ្ណោះ។ ការប្រើបច្ចេកទេសសាមញ្ញ អាចបណ្ដាលអោយមានផលអវិជ្ជាមាន មានភាពមិនប្រក្រតីកើតទ្បើងទៅលើសោភណ្ឌនៃទម្រង់មុខរបស់អ្នកជំងឺ។ ឧទាហរណ៍៖ បើសិនជាករណីទាញធ្មេញមុខចូលទៅក្រោយខ្លាំងពេកបណ្ដាលអោយទំរង់មុខរបស់អ្នកជំងឺមានសភាពក្រហិបចូលក្នុងនោះនាំអោយបបូរមាត់ក្រហិបទៅតាមនោះដែរ។ ផ្ទុយទៅវិញបើបរាជ័យក្នុងការធ្វើផែនការព្យាបាលដោយការទប់លំនឹងធ្មេញថ្គាមក្រោមនោះធ្វើអោយធ្មេញថ្គាមមានចលនាមកខាងមុខជាលទ្ធផលបណ្ដាលអោយមាត់របស់អ្នកជំងឺមានសភាពប៉ោងក្រពុងទ្បើងបន្ទាប់ពីព្យាបាលរួច។ មានករណីខ្លះទៀត ការព្យាបាលមិនបានគិតពីសភាពទម្រប់នៃស្នាមញញឹមរបស់អ្នកជំងឺឲ្យល្អិតល្អន់ ដែលបានបណ្ដាលអោយអ្នកជំងឺសើចចេញអញ្ចាញខ្លាំងបន្ទាប់ពីធ្វើការព្យាបាលរួច។
ហេតុផលដូចដែលបានលើកឡើងខាងលើនេះហើយ ដែលលោកអ្នកគួរជ្រើសរើសពត់ធ្មេញជាមួយអ្នកជំនាញ ជាជាងការស្វែងរកសេវាព្យាបាលធម្មតាដែលមិនអាចវាស់ស្ទង់ពីលទ្ធផលក្រោយការព្យាបាល។ ជាក់ស្តែងនៅមន្ទីរព្យាបាលធ្មេញបស្ចិមយើងមានការយកចិត្តទុកដាក់យ៉ាងល្អឥតខ្ចោះចំពោះដំណាក់កាលនីមួយៗ។ ចំពោះការរៀបចំផែនការព្យាបាលដែលអាស្រ័យទៅលើទម្រង់មុខជំងឺគឺមានលក្ខណៈពិសេសត្រង់ថា ទំរង់មុខអ្នកជំងឺស្នាមញញឹម និងមុខងារទំពារត្រូវបានយកមកធ្វើការវិនិច្ឆ័យយ៉ាងល្អិតល្អន់ជាកញ្ចប់តែម្ដង។ មានន័យថា ទាំងការដែលធ្វើអោយធ្មេញបំលាស់ទី និងទំរង់មុខមានការផ្លាស់ប្ដូរត្រូវបានធ្វើអោយមានដំណើរការព្រមគ្នា។
ទី១៖ ផោ្ដតទៅលើនិរន្ដន៏ភាពនៃលទ្ធផល
ការពត់ធ្មេញជាមួយនឹងអ្នកឯកទេស គឺជាការព្យាបាលដែលអាស្រ័យទៅលើទំរង់មុខអ្នកជំងឺគឺផ្ដោតជាសំខាន់ជាងនេះទៀតទៅលើភាពយូរអង្វែងនៃសមាមាត្រនៃផ្ទៃមុខទាំងមូល។ ជាជាងគិតតែអំពីសភាពលក្ខណៈនៃធ្មេញរបស់អ្នកជំងឺសម្រាប់រយៈពេល ១ ឬ ២ឆ្នាំយើងត្រូវគិតអំពីសោភណ្ឌភាពនៃផ្ទៃមុខរបស់អ្នកជំងឺសម្រាប់រយៈពេល ៣០ឆ្នាំ។
ទី២៖ វិធីសាស្ដ្ររួម
ការពត់តម្រង់ធ្មេញអាស្រ័យទៅលើទម្រង់មុខ មិនត្រឹមតែជាការព្យាបាលទៅលើរោគសញ្ញា (symptom) ដែលស្ដែងចេញមកតែប៉ុណ្ណោះទេ ប៉ុន្ដែវាជាការព្យាបាលទៅលើមូលហេតុ(cause) ដែលបង្កអោយមានបញ្ហាកម្លាំងធ្មេញផងដែរ។ វិធីសាស្ដ្រនេះគឺផ្ដោតទៅលើទំនាក់ទំនងអស់រវាងចលនារបស់ធ្មេញ ឥរិយាបទ រឺទីតាំងរបស់មាត់ ព្រមទាំងភាពចុះសំរុងគ្នានៃផ្ទៃមុខទាំងមូល។ ការយកចិត្តទុកដាក់លើកត្ដាទាំងបីខាងលើនេះ ធ្វើឲ្យយើងមិនត្រឹមតែទទួលបានលទ្ធផលល្អប្រសើរនោះទេ តែថែមទាំទទួលបាននូវស្ថេរភាពនៃលទ្ធផលទាំងនោះផងដែរ៕
រៀបរៀងដោយ៖ អ្នកស្រីទន្ដបណ្ឌិត ជាង ម៉េងជូ
នៃមន្ទីរព្យាបាលធ្មេញបស្ចិម សាខាវិមានឯករាជ្យ
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
5 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
3 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
5 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម