កីឡាជាតិ
ជាតិ
ការនាំ​ចូល​កីឡាករ​បរទេស​ពីររូប​របស់​ប៉ូលិស​ធ្វើ​ឲ្យ​ណាហ្គា​វើ​ល​ខ្លាចរអា តែ​យ៉ាងណា​នៅតែ​រំពឹង​ឈ្នះ​
24, May 2017 , 12:07 pm        
រូបភាព
ដោយ:
​លោក មាស ចាន់ណា គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល​ហាក់​មានការ​ខ្លាចរអា ចំពោះ​សមត្ថភាព​របស់​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​)​បន្ទាប់ពី​ក្រុម​នេះ​បាន​នាំចូល​កីឡាករ​បរទេស​ថ្មី​២​រូប​បន្ថែម​។ តែ​យ៉ាងណា គ្រូបង្វឹក​រូបនេះ​នៅតែ​រំពឹង​ឈ្នះ​ជា​លើក​ទី​២​ក្នុងជំនួប​ជើង​ទី​២​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​កនៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​ល្ងាន​ថ្ងៃទី​២៤ ខែឧសភា នេះ​។



​ទោះបី​ក្រុម​ណាហ្គា​វើ​ល​ធ្លាប់​យកឈ្នះ​ប៉ូលិស ២-១ កាលពី​ជើង​ទី​១​ក៏ដោយ ប៉ុន្តែ​ការមិន​ស្គាល់​ពី​សមត្ថភាព និង​ការលេង​នៅ​តំបន់​ណា​របស់​កីឡាករ​បរទេស​ថ្មី​២​រូប​របស់​ប៉ូលិស បានធ្វើ​ឲ្យ​គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល​លោក មាស់ ចាន់ណា មាន​ក្តីបារម្ភ​សម្រាប់​ការ​ប៉ះ​ប៉ូលិស​មុនគេ​បង្អស់​ក្នុង​ថ្ងៃ​បើកឆាក​ជើង​ទី​២​ពានរង្វាន់​លី​ក​កំពូល​កម្ពុជា​។ 


           ជំនួបក្រុមណាហ្គាវើលយកឈ្នះក្រុមប៉ូលិស ២-១ ក្នុងជើងទី១កាលពីពេលកន្លងទៅ

​តែ​យ៉ាងណា គ្រូបង្វឹក​រូបនេះ​នៅតែមាន​មហិច្ឆតា និង​ក្តី​រំពឹង​យកឈ្នះ​ក្រុមប៉ូលិស សម្រាប់​ការជួបគ្នា​ជា​លើក​ទី​២​ក្នុងជំនួប​ជើង​ទី​២​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧ នា​វេលា​ម៉ោង​៦​ល្ងាច​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ «​ក្នុងនាម​ជា​គ្រូបង្វឹក​តែងតែមាន​ក្តី​រំពឹង​ជានិច្ច​។ ប៉ុន្តែ​សម្រាប់​ជំនួប​ល្ងាច​នេះ ខ្ញុំ​គិតថា មិនមែន​ងាយស្រួល​ក្នុងការ​យកឈ្នះ​នោះទេ ព្រោះ​ក្រុម​នេះ​ទើប​នាំចូល​កីឡាករ​បរទេស​ថ្មី​ពីររូប ដោយ​យើង​មិនដឹងថា​ពួកគេ​លេង​ក្នុង​តំណែង​អ្វី ដូច្នេះ​វា​មានការ​លំបាក​សម្រាប់​ការជួប​មុនគេ របស់​ណាហ្គា​វើ​ល​»​។ នេះ​ជាការ​លើកឡើង​របស់លោក មាស ចាន់ណា​។

​តាមរយៈ​បទពិសោធន៍​ការជួប​ផ្ទាល់ និង​មើល​ការប្រកួត​ផ្សេងៗ​របស់​ក្រុមប៉ូលិស គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល​រូបនេះ​កត់សម្គាល់​ឃើញថា មិន​ចំពោះតែ​ក្រុម​ណាហ្គា​វើ​ល​ប៉ុណ្ណោះ​ទេ ដែលមាន​ការលំបាក​ក្នុងការ​យកឈ្នះ​ប៉ូលិស សូម្បីតែ​ក្រុម​ដទៃ​ផ្សេងទៀត​ក៏មាន​ការលំបាក​ដូចគ្នា​។ ដូច្នេះ​ការជួបគ្នា​នា​ល្ងាច​នេះ លោក គិតថា ជា​ជំនួប​មួយ​ដ៏​តានតឹង​បំផុត​សម្រាប់​ក្រុម​ទាំងពីរ​។ 

​ក្រុម​ណាហ្គា​វើ​ល​បាន​នាំចូល​កីឡាករ​ថ្មី​មួយរូប​ផងដែរ​សម្រាប់​ជើង​ទី​២​នេះ គឺ​កីឡាករ គួច ដា​នី តែ​គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល​បាន​អះអាងថា គឺ​គ្រាន់តែ​យកមក​បង្គ្រប់​លក្ខខណ្ឌ​ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន តែប៉ុណ្ណោះ​៕


Tag:
 Cambodian League 2017
  មាស ចាន់ណា​
  ណាហ្គា​វើ​ល​
  ប៉ូលិស
© រក្សាសិទ្ធិដោយ thmeythmey.com