ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​ទាំង​៥​ប្រភេទ នឹង​ជួយ​បញ្ចុះ​សម្ពាធ​ឈាម និង​ការពារ​ជំងឺ​មួយចំនួន​
24, May 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ទាំង​៥​ប្រភេទ ដែល​អាចជួយ​ព្យាបាល​ជំងឺ​អ្នក​បាន​។ តើ​មាន​អាហារ​អ្វី​ខ្លះទៅ​?


  1.     អ្នក​អាច​ពិសារ​ស្ពៃបូកគោ​បាន ព្រោះ​នៅក្នុង​នោះ​សំបូរ​ទៅដោយ​វីតាមីន​សេ ដែល​អាចជួយ​ទប់ស្កាត់​មិន​ឲ្យ​កាឡូរី​ចូលក្នុង​ខ្លួន​អ្នក​ច្រើន​។ វា​នឹង​ជួយ​ទប់​មិន​ឲ្យ​សរសៃឈាម​អ្នក​កក​រឹង និង​គ្មាន​ខ្លាញ់​ក្នុង​សរសៃឈាម​។​
  2.     អ្នក​អាច​បរិភោគ​ផ្លែ​ម្នា​ស់បាន ព្រោះ​នៅក្នុង​នោះ មាន​សារធាតុ​ដែល​អាចជួយ​ទប់​មិន​ឲ្យ​ឈាម​អ្នក​កក​រឹង​ឡើយ​។​
  3.     ទំពាំងបាយជូរ មាន​សារធាតុ​ដែល​អាចជួយ​ធ្វើ​ឲ្យ​ឈាម​អ្នកដើរ​ស្រួល ហើយ​សរសៃឈាម​ក៏​មិន​ងាយ​កក​ដែរ​។​
  4.     បើ​ផ្លែ​ល្ពៅ​វិញ វា​នឹង​ជួយ​សម្រួល​ដល់​សរសៃឈាម​អ្នក​ឲ្យ​ដើរ​ស្រួល​។ ជាពិសេស វា​នឹង​ជួយ​មិន​ឲ្យ​ឈាម​អ្នកមាន​លក្ខណៈ​ស្អិត​ខ្លាំង​ឡើយ​។ ម្យ៉ាងទៀត វា​នឹង​ជួយ​បញ្ចុះ​     ​​សម្ពាធ​នៃ​សរសៃឈាម​ផងដែរ​។​
  5.     អ្នក​អាច​ញ៉ាំ​ខ្ទឹមស​រាល់ថ្ងៃ​បាន ព្រោះ​វា​មាន​វីតាមីន ដែល​អាចជួយ​បញ្ចុះ​ខ្លាញ់​ក្នុង​សម្ពាធ​ឈាម​អ្នក​។ ម្យ៉ាងទៀត វា​ក៏​អាចជួយ​ឲ្យ​សម្ពាធ​ឈាម​អ្នក​ចុះ​ផងដែរ​។ ជាពិសេស កាឡូរី​នឹងមិន​ស្តុក​ទុក​ក្នុង​រាងកាយ​អ្នក​ច្រើន​ឡើយ​៕
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com