ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន​៖ កុំ​បន្ទោស ទៀ បាញ់ ប៉ុល សារឿន ដែល​ថ្លែងការណ៍​ប្រឆាំង​បដិវត្តពណ៌​
25, May 2017 , 9:02 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែឧសភា នេះ បាន​រិះគន់​គណបក្សប្រឆាំង​ដោយ​សម្តេច​បានកត់សម្គាល់​ថា មានការ​ឃោសនា​នយោបាយ​ដែល​អាច​បង្ក​ឲ្យ​មាន​សង្គ្រាម​។​



​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​គ្រី​ស្ទ​បរិស័ទ​នៅ​មជ្ឈមណ្ឌល​កោះ​ពេ​ជ្រ ប្រធាន​គណបក្សកាន់អំណាច បានលើកឡើង​សារជាថ្មី​ថា សង្គ្រាម​នឹង​កើតឡើង​បើ​គណបក្ស​ប្រជាជន​កម្ពុជា បាត់​ការត្រួតត្រា​។​

​ទាក់ទង​នឹង​បក្ស​ដទៃ​ដែល​លោក​ឡើង​ថា ខ្លួន​គ្មាន​កាំភ្លើង​នោះ សម្តេច ហ៊ុន សែន បាន​និយាយថា​៖ «​សម្តី​របស់​ពួកអ្នកឯង ជា​មូលហេតុ​នៃ​ការបង្ក​សង្គ្រាម​ហើយ​»​។​

​សម្តេច​បាន​បន្ថែមថា កងទ័ព​ត្រូវបាន​បង្កើត​ដើម្បី​ការពារ​រដ្ឋ ហើយ​គុកត្រូវបាន​បង្កើត​ដើម្បី​ដាក់​អ្នកប្រព្រឹត្ត​ខុស​។ ទាក់ទង​នឹង​ករណីនេះ សម្តេច ហ៊ុន សែន បាន​លើកឡើងថា មិនត្រូវ​បន្ទោ​សលោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ ដែល​ចេញ​សេចក្តីថ្លែងការណ៍​ប្រឆាំង​បដិវត្តពណ៌​។

សម្តេច​បានថ្លែងទៅកាន់​អ្នក​វិភាគ​ថា ពួកគាត់ចង់វិភាគ​អ្វីក៏វិភាគ​ទៅ ទាក់ទងនឹងការលើក​ឡើង​របស់សម្តេចនៅ​ថ្ងៃនេះ៕




Tag:
 សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com