កីឡាជាតិ
ជាតិ
Hun Sen Cup៖ កំពត សូលទីឡូអង្គរ និងអាស៊ីអឺរ៉ុបរួមដំណើរជាមួយយុវជនសាលាបាល់ទាត់ជាតិឡើងទៅវគ្គបន្ត
× ក្រុមកំពតបានផ្តល់ភាពសោកស្តាយដល់ក្រុមយុវជនក្រសួងការពារជាតិ(ទ័ព)តាមរយៈការទម្លាក់ក្រុមនេះចេញពីពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៧ ត្រឹមដំណាក់កាលទី៣ដែលជាដំណាក់កាលដំបូងរបស់ខ្លួន។ តាមរយៈជ័យជម្នះទាំងពីរជើងបានជួយឲ្យកំពត ឡើងទៅកាន់ដំណាក់កាលបន្តជាមួយក្រុមសូលទីឡូអង្គរ និងអាស៊ីអឺរ៉ុប ដែលបានយកឈ្នះដៃគូរៀងៗខ្លួន។
នាការប្រកួតជើងទី២ដំណាក់កាលទី៣ កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ក្រុមម្ចាស់ផ្ទះកំពត បានបន្តយកឈ្នះក្រុមយុវជនទ័ពក្នុងលទ្ធផល ៤-២ បន្ថែមលើជ័យជម្នះ ១-០ នៅលើទឹកដីយុវជនទ័ពកាលពីជើងទី១។ ជ័យជម្នះទាំងពីរលើកនេះ បានជួយឲ្យក្រុមកំពតឡើងទៅដំណាក់កាលទី៤ នៃពានរង្វាន់សម្តេច ហ៊ុន សែន និងបានទម្លាក់ក្រុមយុវជនទ័ពត្រឹមដំណាក់កាលទី៣នេះផងដែរ។
ជាមួយគ្នានេះ ក្រុមអាស៊ីអឹរ៉ុបក្រោយយកឈ្នះ ៣-០ ក្នុងជើងទី១បានបន្តយកឈ្នះក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ២-០ ក្នុងជើងទី២នៅកីឡដ្ឋានស្តាតចាស់ ដើម្បីឡើងទៅកាន់ដំណាក់ទី៤ ជាមួយក្រុមសូលទីឡូអង្គរ ដែលបានយកឈ្នះកំពង់ឆ្នាំង ៤-១ក្នុងជើងទី២កាលពីម្សិលមិញ និង ៧-០ ក្នុងជើងទី១កាលពីពេលកន្លងទៅ។
ចំណែកក្រុមយុវជនសាលាបាល់ទាត់ជាតិ ក្រោយយកឈ្នះក្រុមកងរាជអាវុធហត្ថខេត្តកំពង់ធំជាបន្តបន្ទាប់ ២-០ ក្នុងជើងទី២ និង ៣-០ ក្នុងជើងទី១បានឡើងទៅដំណាក់កាលទី៤នៃពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៧ នេះផងដែរ។
យោងតាមលទ្ធផលប្រកួតទាំងពីរជើងក្នុងដំណាក់កាលទី៣ក្រុមដែលទទួលបានកៅអីឡើងទៅដំណាក់កាលទី៤រួមមាន ក្រុមអគ្គិសនីកម្ពុជា, ស្វាយរៀង, ប៉ូលិស, អាស៊ីអឺរ៉ុប, សូលទីឡូអង្គរ, កំពត និងក្រុមយុវជនថ្នាលបាល់ទាត់ជាតិ៕
Tag:
Hun Sen Cup 2017
សូលទីឡូអង្គរ
កំពត
យុវជនទ័ព
អាស៊ីអឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com