កីឡាជាតិ
ជាតិ
បឹងកេតបើកការសងសឹកភ្នំពេញក្រោនវិញនាជំនួបនៅពហុកីឡដ្ឋានជាតិ ល្ងាចនេះ សកម្មភាពប៉ះគ្នារវាងក្រុមបឹងកេតជាមួយភ្នំពេញក្រោនកាលពីជើងទី១នៅកីឡដ្ខាន RSN
× ក្រោយរងបរាជ័យ ៤-០ ក្នុងជើងទី១ បឹងកេតត្រូវបើកទ្វារពហុកីឡដ្ឋានជាតិស្វាគមន៍ភ្នំពេញក្រោនក្នុងជើងទី២នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកនៅល្ងាចថ្ងៃទី២៥ ខែឧសភា នេះ ដើម្បីស្តារមុខមាត់ឡើងវិញ និងដើម្បីជាកាដូលើកទឹកចិត្តមុនថ្ងៃប៉ះក្រុមសិង្ហបុរីក្នុងពានរង្វាន់ RHB Singapore Cup 2017។
នាវេលាម៉ោង៦ល្ងាចនេះ ក្រុមបឹងកេតបើកទ្វារពហុកីឡដ្ឋានជាតិស្វាគមន៍ក្រុមភ្នំពេញក្រោន ក្នុងជើងទី២នៃពានរង្វាន់ក្របខណ្ឌលីកកំពូលកម្ពុជា ដើម្បីបំបាត់ភាពហ្មងសៅដែលភ្នំពេញក្រោនបានជូនកាដូខកចិត្ត ៤-០ កាលពីជើងទី១កន្លងទៅនៅលើទឹកដីរបស់គេ។
ក្រោមការដឹកនាំបណ្តោះអាសន្នរបស់គ្រូបង្វឹកថ្មីលោក ហៅ សុជាតិ បឹងកេតរំពឹងទទួលជ័យជម្នះក្នុងជើងទី២នេះ ដើម្បីស្តារមុខមាត់ឡើងវិញ ដែលបានរងបរាជ័យក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអូស្ត្រាលី John Mcglynn។ ម្យ៉ាងទៀត ដើម្បីជាកាដូលើកទឹកចិត្តមុនថ្ងៃ ប៉ះ ក្រុម Warriors FC របស់ សិង្ហបុរីក្នុងវគ្គជម្រុះពានរង្វាន់ RHB Singapore Cup 2017 នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ នៅកីឡដ្ឋាន Chao Chu Kang Stadium។
គួរបញ្ជាក់ថា ការប្រកួតបើកឆាកជើងទី២នៅពហុកីឡដ្ឋានជាតិកាលពីម្សិលមិញ ក្រុមណាហ្គាវើលបានវាយបកតាមស្មើក្រុមប៉ូលិសក្នុងលទ្ធផល ២-២។ លទ្ធផលនេះដូចទៅនឹងក្តីបារម្ភរបស់លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើលដែលបានលើកឡើងមុនការប្រកួតថា ប៉ូលិសមិនមែនក្រុមងាយយកឈ្នះនោះទេ ព្រោះក្រុមនេះទើមនាំចូលកីឡាករបរទេសថ្មីពីររូប។ តែយ៉ាងណា លទ្ធផលនេះមិនដូចនឹងការរំពឹងទុករបស់គ្រូបង្វឹកក្រុមណាហ្គាវើល ដែលរំពឹងឈ្នះនោះឡើយ៕
Tag:
Cambodian League 2017
បឹងកេត
ភ្នំពេញក្រោន
© រក្សាសិទ្ធិដោយ thmeythmey.com