ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ស្ពានបណ្ដែតប្រាសាទអង្គរវត្តដាក់សម្ពោធជាផ្លូវការ
25, May 2017 ,
3:45 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ ដូចការគ្រោងទុក ស្ពានបណ្ដែតទឹកឆ្លងកាត់កសិន្ធុអង្គរវត្ត បានដាក់សម្ពោធជាផ្លូវការហើយនៅព្រឹកថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៧។ ស្ពានបណ្ដែតនេះត្រូវបានសាងសង់ឡើងដើម្បីជំនួសចរាចរណ៍ទាំងស្រុងនៅលើស្ពានហាល ដែលបានបិទសម្រាប់ដំណើរការជួសជុលក្នុងរយៈពេលយូរ។
តាមរបាយការណ៍ដែលអានដោយលោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ស្ពានបណ្ដែតទឹកដែលស្ថិតនៅខាងត្បូងប្រាសាទអង្គរវត្តមានបណ្តោយ ១៧០ម៉ែត្រ និងទទឹង ៨ម៉ែត្រ។ ស្ពាននេះបានចាប់ដំណើរការសាងសង់ដោយក្រុមហ៊ុនឯករបស់ប្រទេសកាណាដា ចាប់ពីថ្ងៃខែវិច្ឆិកា ឆ្នាំ២០១៦ និងបញ្ចប់នៅខែមីនា ឆ្នាំ២០១៧។
លោក ស៊ុំ ម៉ាប់ បន្ថែមថា ស្ពាននេះមានប្រវែងគិតជាការ៉េស្មើនឹង ១៣៦០ម៉ែត្រការ៉េ ដោយប្រើពោងបណ្ដែតទឹកចំនួន ៦៧២០ដុំ ដែលអាចផ្ទុកមនុស្សក្នុងពេលតែមួយបានចំនួន ១៣៦០នាក់ ដោយក្នុងមួយម៉ែត្រការ៉េអាចផ្ទុកមនុស្សបានម្នាក់។ ស្ពាននេះអាចផ្ទុកទម្ងន់បាន ៤៥៧តោន ឬក្នុងពោងមួយអាចផ្ទុកបាន ៦៨គីឡូក្រាម ជាប្រភេទជ័រស្វិត ដែលធន់នឹងអាកាសធាតុ និងមិនមានសារធាតុគីមី ដែលអាចប៉ះពាល់ដល់បុរាណដ្ឋានក្រោមទឹក។
តាមការរៀបរាប់របស់អគ្គនាយកអាជ្ញាធរជាតិអប្សរា ស្ពានបណ្ដែតទឹកនេះមានសុពលភាពរយៈពេល២០ឆ្នាំ ហើយវានឹងជំនួសចរាចរណ៍ទាំងស្រុងរបស់ស្ពានហាល រហូតដល់ស្ពាននេះជួសជុលរួចរាល់។ ស្ពានបណ្ដែតទឹក ក៏មានបំពាក់ពោងសុវត្ថិភាព និងស្លាកសញ្ញាហាមឡើងលើបង្កាន់ដៃស្ពាន ដើម្បីបង្ការសុវត្ថិភាពជូនដល់ភ្ញៀវទេសចរផងដែរ។ យ៉ាងណាលោក ស៊ុំ ម៉ាប់ ក៏បានសុំការយោគយល់ពីភ្ញៀវទេសចរទាំងអស់ ចំពោះគុណវិបត្តិមួយចំនួនដែលអាចកើតជាយថាហេតុ អំឡុងពេលនៃការប្រើប្រាស់ស្ពាននេះ។
ប្រធានអាជ្ញាធរជាតិអប្សរា លោកស្រី ភឿង សកុណា បានអំពាវនាវឲ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរទាំងអស់ រួមគ្នាថែរក្សាស្ពានអណ្តែតទឹក ដោយត្រូវគិតពីសុវត្ថិភាពជាចំបង។ លោកស្រីបន្ថែមថា ស្ពាននេះកើតចេញពីការសិក្សាយ៉ាងច្បាស់លាស់របស់អ្នកជំនាញ ហើយមានការឆ្លងយោបល់យ៉ាងត្រឹមត្រូវពីគណៈកម្មាធិការ អាយស៊ីស៊ី-អង្គរផងដែរ។
ស្ពានហាលដែលបាននិងកំពុងជួសជុលនេះ គឺធ្វើឡើងដោយអាជ្ញាធរជាតិអប្សរាសហការជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា ស្ថិតនៅផ្នែកខាងជើងដំណាក់កាលទី២ដែលមានប្រវែង១០០ម៉ែត្រ។
គួររម្លឹកថា ស្ពានបណ្ដែតទឹកនេះ ជាជម្រើសចុងក្រោយសម្រាប់សាងសង់កាត់ទឹកកសិន្ធុអង្គរវត្ត។ អ្នកជំនាញបានលើកនូវជម្រើសជាច្រើនដែលរួមមាន ការសាងសង់ស្ពានឈើ ស្ពានដែក ស្ពានថ្ម ឬស្ពានឬស្សី...តែចុងក្រោយគេសម្រចយកស្ពានប្រភេទពោងទឹកនេះ ព្រោះដោយផ្តោតពីតម្លៃ ពេលវេលាសាងសង់ ការថែទាំ ពិសេសគឺភាពស៊ីសង្វាក់គ្នានៃទេសភាពវប្បធម៌អង្គរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ស្ពានអណ្តែតទឹក
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
5 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម