អត្ថបទពាណិជ្ជកម្ម
លោកអ្នក​អាចធ្វើ​ដំណើរ​ត្រង់​ពី​ក្រុង​កូ​ឡា​ឡាំ​ពួរ ទៅកាន់​ក្រុង ព្រះសីហនុ​
25, May 2017 , 4:05 pm        
រូបភាព
​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia បម្រើការ​ហោះហើរ ៤ ដង​ក្នុង​មួយ​សប្ដាហ៍ ពី​ក្រុងព្រះសីហនុ ទៅកាន់​ក្រុង កូ​ឡា​ឡាំ​ពួរ​។ ក្រុងព្រះសីហនុ ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៧៖ AirAsia ដែលជា​ក្រុមហ៊ុន​អាកាសចរណ៍​ដឹក​អ្នកដំណើរ​តម្លៃ​ទាប​ជាងគេ​ក្នុង​ពិភពលោក​បាន​បន្ថែម​ចំណត​គោលដៅ​ក្រុងព្រះសីហនុ ជា​ផ្លូវ​ហោះហើរ​មួយទៀត​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​បម្រើ​ការហោះហើរ​ត្រង់​ចំនួន​៤ ដង​ប្រចាំ​សប្ដាហ​ន៍​នីមួយៗ​ពី​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ហើយ​វា​នឹង​ចាប់​បើក​បម្រើការ​ប្រតិបត្តិកា​រ​របស់ខ្លួន​ចាប់ពី​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៧ តទៅ​។​

​ដោយ​ចាត់ទុកជា​ផ្លូវ​ហោះហើរ​ខ្សែ​ទី​៣​នៅ​ប្រទេស​កម្ពុជា ផ្លូវអាកាស​ថ្មី​នេះ​នឹងត្រូវ​បើក​ដំណើរការ​ដោយ​ខ្លួនឯង​តែម្ដង​របស់ AirAsia (​លេខ​កូដ​ជើងហោះហើរ AK) ហើយនឹង​នាំមក​នូវ​អារម្មណ៍​ដែលជា​បទពិសោធន៍​ពិសេស​គ្មាន​ពីរ​ជូន​ភ្ញៀវ ចំពោះ​ចំណត​ព្រលាន​គោលដៅ​ថ្មី​នៃ​ទឹកដី​មាត់សមុទ្រ​ដ៏​ស្រស់ស្អាត​បំផុត​ប្រចាំ​ប្រទេស​កម្ពុជា​។​

​ដើម្បី​អបអរ​ការបើកផ្លូវ​ថ្មី​នេះ គ្រប់​សំបុត្រ​ទាំងអស់​មានតម្លៃ​ចាប់ពី ៤០​ដុល្លារ​ឡើងទៅ​សម្រាប់ សំបុត្រ​ធ្វើដំណើរ​មួយដង (one-way) ហើយ​លោកអ្នក​អាច​កក់​កៅអី​ដោយ​ការទិញ​សំបុត្រ​ចាប់ពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៧ ដល់​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៧ សម្រាប់​ការធ្វើដំណើរ​ចាប់ពី​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៧ ដល់​ថ្ងៃទី ៥​ខែមិថុនា ឆ្នាំ​២០១៨ ។​

​សូម​ចូរ​ទៅកាន់​គេហទំព័រ ឬ​ទាញយក​ប្រើប្រាស់​កម្មវិធី AirAsia នៅលើ​ទូរ​សព្ទ Smart Phone សម្រាប់​ប្រព័ន្ធ iOS របស់​ទូរ​សព្ទ iPhone ឬ​ឧបករណ៍​ប្រើ​ប្រព័ន្ធ Android ដើម្បី​រីករាយ​ទទួលបាន​សំបុត្រ​បញ្ចុះតម្លៃ​ពិសេស​នេះ​។​

​លោក Spencer Lee ប្រធាន​ពាណិជ្ជកម្ម​ក្រុមហ៊ុន AirAsia Berhad និយាយថា «​ក្រុងព្រះសីហនុ ជា​គោលដៅ​ដ៏​រំភើប​មួយ​ដោយសារ​មានទ្រព្យ​សម្បត្តិ​ត្បូងថ្ម​នានា​ដែល​មិន​ត្រូវបាន​ស្រាវជ្រាវ​នៅឡើយ​។​

​ក្នុងនាម​ជា​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ផ្លូវអាកាស​នាំមុខគេ និង​ជា​ក្រុមហ៊ុន​ទីមួយ​ពី​ម៉ាឡេស៊ី​បើក​ប្រតិបត្តិការ​សម្រាប់​ផ្លូវអាកាស​មានតែ​មួយគត់​នេះ យើង​ចង់​បន្ត​នាំមុខ​ទីផ្សារ​នេះ​ដោយ​បើក​ប្រើប្រាស់​ទ្រព្យ​ដ៏​មានតម្លៃ​ដែល​មិនទាន់​ដឹង​ក្នុង​តំបន់​អាស៊ាន​ដូច​ទីក្រុង​មួយ​នេះ​របស់​កម្ពុជា ទៅកាន់​ពិភពលោក​។​

​ការបោះ​ជំហាន​របស់​យើង​នៅ​កម្ពុជា​មកដល់​នាពេល​បច្ចុប្បន្ន​នឹងមិន​អាចអនុវត្ត​ទៅមុខ​បាន បើ​មិនមាន​ការជួយ​ពី​ភាគី​ក្នុង​តំបន់ ហើយ​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ព្រលានយន្តហោះ​កម្ពុជា​ចំពោះ​ការជួយ​យ៉ាង​ពេញទំហឹង​របស់​ពួកគេ​។​

​ដោយ​ការជួយ​យកចិត្តទុកដាក់​នេះ យើងខ្ញុំ​រំពឹងថា ចំណត​គោលដៅ​នេះ​នឹង​រីកចម្រើន ហើយ​ក្នុងពេល​នោះដែរ វា​ផ្សារភ្ជាប់​ប្រជាជន​នៅ​ក្រុងព្រះសីហនុ​ទៅកាន​តំបន់​អាស៊ាន ហើយ​ឆ្ងាយ​ជាង​នេះ​គឺ​ការភ្ជាប់​ទំនាក់ទំនង​ទៅកាន់​បណ្ដាញ​ផ្សេងៗ​ដែល​យើង​ប្រតិបត្តិ​។​

​យើង​មានបំណង​អភិវឌ្ឍ​ព្រះសីហនុ​ឲ្យ​ក្លាយជា​ចំណុច​គោលដៅ​ទេសចរណ៍ ដូចគ្នា​ហ្នឹង​របៀប AirAsia បាន​ណែនាំ​អំពី​រួចមកហើយ​នូវ​ចំណុច​គោលដៅ​តែមួយគត់​គួរ​ទស្សនា​រួមមាន តំបន់ Luang Prabang តំបន់ Banda Aceh និង Bhubaneswar រួមទាំង​តំបន់​ដទៃទៀត ហើយ​យើងខ្ញុំ​ជឿជាក់ថា ការ​ឧទ្ទេសនាម​ផ្លូវ​ហោះហើរ​នេះ​នឹង​ជា​ជំហាន​ដ៏​សំខាន់​ទីមួយ​ដើម្បី​បើក​សោ​នូវ​ជម្រើស​ការធ្វើដំណើរ​ពី​កន្លែង​ផ្សេងៗ​ច្រើន​ទៀត​សម្រាប់​អ្នកទស្សនា​ចូលមក​កាន​ទីក្រុង​មាត់​សមុទ្រ​មួយ​នេះ​។​»

​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia បម្រើការ​ហោះហើរ​ផងដែរ​សម្រាប់​ការហោះ​ត្រង់​ពី​ក្រុង​កូ​ឡា​ឡាំ​ពួរ មកកាន់​រាជធានី​ភ្នំពេញ​ជា​រៀងរាល់​សប្ដាហ៍​មាន​ចំនួន ១៤ ដង និង​ទៅកាន់​ក្រុង​សៀមរាប រាល់​សប្ដាហ៍​មាន​ចំនួន ១៤ ដង​ផងដែរ​ចាប់ពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៧ តទៅ​។​
​ក្រុង​កូ​ឡា​ឡាំ​ពួរ តំណាងឱ្យ​ភាពល្អ​ឥតខ្ចោះ​នៃ​ពូជសាសន៍​ចម្រុះ​របស់​ប្រទេស​ម៉ាឡេស៊ី​។​

​ផ្ដើមដំបូង​ចេញពី​ទីក្រុង​ដ៏​តូច​សម្បូរ​ទៅដោយ​ការប្រើ​អុស​ធ្យូង និង​ពោ​ពេញ​ដោយ​ភក់ជ្រាំ បន្តិច​ម្ដងៗ​ទីក្រុង​នេះ​បាន​ប្រែក្លាយជា​រដ្ឋធានី​ដែលមាន​ការអភិវឌ្ឍ​ខ្លាំងជាងគេ​នៅ​តំបន់​អាស៊ាន​។​

​ក្រុង​កូ​ឡា​ឡាំ​ពួរ ល្បីល្បាញ​ពី​ទេសភាព​ពេញ​ពិភពលោក ជា​គោលដៅ​មិនអាច​រំលង​បាន​ចំពោះ​អ្នកទស្សនា​ដូចជា អគារ​ភ្លោះ Petronas រួម​និង​ចំណុច​ទាក់ទាញ​នៅ​ជុំវិញ​ផ្សេងៗ​ដែល​តែងតែ​ប្រារព្ធ​ពិធី​វប្បធម៌​ដោយ​ជនជាតិ​ជាច្រើន​តំណាងឱ្យ​ប្រជាជាតិ​ម៉ាឡេស៊ី​។​

​កន្លែង​គួរ​ទស្សនា​មានដូចជា អគារ KL កម្ពស់ ៤២១ ម៉ែត្រ ផ្សារកណ្ដាល Pasar Seni វិថី Petaling អគារ​ភ្លោះ Petronas មជ្ឈមណ្ឌល​ទេសចរណ៍​ម៉ាឡេស៊ី និង​តំបន់ Bukit Bintang​។ កន្លែង​ទាំងនេះ​អាចធ្វើ​ដំណើរ​ដោយ​មិន​គិត​កម្រៃ​ពី​សេវា​រថយន្តក្រុង GoKL​។​

​ការធ្វើដំណើរ​កម្សាន្ត​ពេល​ថ្ងៃ​គួរ​ទស្សនា​នៅ​តំបន់​ក្បែរ​ខាង​ដែល​ទាក់ទាញ​ភ្ញៀវ​ទេ​ចរណ៍​ដូចជា Port Dickson, Genting Highlands, Cameron Highlands, Bukit Tinggi, Putrajaya, Batu Caves និង  Sunway Lagoon ក៏​ជា​កន្លែង​ដ៏​ល្អ​នៅក្បែរ​ចំណុចកណ្ដាល​ទីក្រុង​ផងដែរ​។​

​លើសពីនេះ ក្រុង​កូ​ឡា​ឡាំ​ពួរ​ជា​ចំណុចប្រសព្វ​ដ៏​ធំ​បំផុត​របស់​អាកាសចរ​ណ៍ AirAsia ហើយ​ត​ភ្ជាប់​ទៅកាន់​ចំណត​គោលដៅ​ជាង ១២០​ចំណត ឆ្លងកាត់ ២៦​ប្រទេស​។ ចំណត​គោលដៅ​រួមមាន Gold Coast ស៊ីដនី Perth, Auckland តូ​ក្យូ ប៉េកាំង សៀង​ហៃ និង​ចំណត​គោលដៅ​ហោះ​ត្រង់​ឈប់​សំចត​តែមួយ​កន្លែង​មាន​ច្រើន​ចំណត​ផ្សេងៗ​ទៀត​ដោយ​ហោះ​ចេញពី​ក្រុង​កូ​ឡា​ឡាំ​ពួរ​។

​ដើម្បី​ទទួល​ព័ត៌មាន​ថ្មី​ពី​AirAsia សកម្មភាព​ផ្សេងៗ និង​កម្មវិធី​ពិសេសៗ សូម​តាមដាន តាម​ប្រព័ន្ធ Twitter (twitter.com/AirAsia) និង Facebook (facebook.com/AirAsia)​។​
* ការផ្ដល់ជូន​តម្លៃ​សំបុត្រ​ពិសេស​ទាំងអស់​សម្រាប់​សំបុត្រ​ធ្វើដំណើរ one-way មាន​បញ្ចូល​តែ​ពន្ធ​ប៉ុណ្ណោះ​។ លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​។​
​អំពី AirAsia

AirAsia ជា​ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប​ឈានមុខ​គេ​ប្រចាំ​តំបន់​អាស៊ី ក្នុង​ការដឹក​អ្នកដំណើរ និង​មាន​សេវាកម្ម​បណ្ដាញ​ចំណត​គោលដៅ​ជាង ១២០​ចំណត​។​
​ចាប់ពី​បើក​ដំណើរ​ប្រតិបត្តិការ​ក្នុង​ឆ្នាំ​២០០១ អាកាសចរណ៍ AirAsia បាន​ដឹក​អ្នកដំណើរ​ជាង ៣៣០​លាន​នាក់់ ហើយ​បាន​បង្កើន​យន្តហោះ​ពី​ពីរ​គ្រឿង​ដំបូង​រហូតដល់​ជាង ២០០​គ្រឿង​។​

​អាកាស​មួយ​នេះ​ពិត​ជាមាន​មោទនភាព​សម្រាប់​វិស័យ​អាកាសចរណ៍​របស់​ប្រជាជាតិ​តំបន់​អាស៊ាន​(​សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​) ដោយ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស ម៉ាឡេស៊ី ឥ​ណ្ដូ​ណេ​ស៊ី ថៃ ហ្វីលីពីន រួមទាំង​ឥណ្ឌា​និង​ជប៉ុន​ផងដែរ បម្រើ​សេវាកម្ម​បណ្ដាញ​ឆ្លង​តំបន់ អាស៊ី អូស្ត្រាលី និង​ណូ​វែ​ល​ហ្សឺ​ឡង់ ម​ជ្ឈឹ​ម​បូព៌ា និង​អាមេរិក​។​AirAsia ត្រូវបាន​ជាប់​ឈ្មោះ​ជា​អាកាសចរណ៍​តម្លៃ​ទាប​បំផុត​ក្នុង​ពិភពលោក ដែល​ផ្ដល់​ដោយ Skytrax នូវ​ពានរង្វាន់​ប្រចាំឆ្នាំ World Airline Awards ក្នុង​រយៈពេល ៨​ឆ្នាំ​ជាប់ៗ​គ្នា​ចាប់តាំងពី​ឆ្នាំ​២០០៩​រហូតដល់​ឆ្នាំ​២០១៦​។​

AirAsia ឈ្នះ​ពានរង្វាន់​ក្រុមហ៊ុន​អាការ​ចរណ៍​តម្លៃ​ទាប​បំផុត​លើ​ពិភពលោក​ឈ្នះ ៤​ឆ្នាំ​ជាប់ៗ និង​ពានរង្វាន់​សេវាកម្ម​ហោះហើរ​នាំមុខគេ​លើ​ពិភពលោក ពី​កម្មវិធី​ពានរង្វាន់​ទេសចរណ៍​ពិភពលោក (World Travel Awards) ក្នុង​ឆ្នាំ​២០១៦​ហើយ​ឈ្នះ​រង្វាន់​ពាន​សេវាកម្ម​បម្រើ​លើ​យន្តហោះ​ឈានមុខ​គេ​ប្រចាំ​អាស៊ី ដែល​បាន​ក្លាយជា​យន្តហោះ​តម្លៃ​ទាប​លើកដំបូង​ឈ្នះ​ពានរង្វាន់​នេះ​។​

( អត្ថបទ​ពាណិជ្ជកម្ម )



© រក្សាសិទ្ធិដោយ thmeythmey.com