ពីនេះ ពីនោះ
ពាក្យ «​រុញ​» , «​ច្រាន​» និង «​ដោល​» ជា​កិរិយាសព្ទ​ដែល​អាច​ប្រើ​ក្នុងន័យ​តែមួយ​បាន​
26, May 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
យោងតាម​ការពន្យល់​នៅក្នុង​វចនានុក្រម​ខ្មែរ សម្តេច ជួន ណាត បាន​ពន្យល់​ពាក្យ «​រុញ​» , «​ច្រាន​» និង «​ដោល​» នេះ ក្នុងន័យ​តែមួយ គឺ​ធ្វើឱ្យ​ឃ្លាត​ពីគ្នា​ដោយ​ការ​រុញ​, ការ​ច្រាន និង​ការ​ដោល​។ល។ ពាក្យ​ទាំងនេះ គឺជា​កិរិយាសព្ទ​ដែល​វចនានុក្រម​ខាងលើ​ពន្យល់​ដូចខាងក្រោម​៖



​ពាក្យ «​រុញ​» បានន័យថា ច្រាន​ទៅមុខ​, ច្រាន​ជម្រុល​, រុញឧស​, ទឹក​ថ្មី​រុញ​ទឹក​ចាស់​។​ល​។​

​ពាក្យ «​ច្រាន​» បានន័យថា ធ្វើ​ឲ្យ​ឃ្លាត​ទៅដោយ​រុញ​នឹង​ដៃ​។​ល​។​

​ពាក្យ «​ដោល​» បានន័យថា រុញច្រាន​ដោយ​ថ្នោល​, ដោល​ទូក​, ស្ទុះ​ដាល​រុញ​ឡើង និង​កូន​នេះ​ថ្លោស​ណាស់ វា​ចេះតែ​ដោល​កាន់​ទប់​ស្ទើរតែ​នឹងមិន​ជាប់​។​ល​៕


© រក្សាសិទ្ធិដោយ thmeythmey.com