ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ក្រុមអ្នកជិះម៉ូតូធំ DUCATI ធ្វើកម្មវិធីសប្បុរសធម៌ ជួយបងប្អូនខ្មែរ-ឥស្លាមដែលខ្វះខាតនៅ ខណ្ឌជ្រោយចង្វារ
26, May 2017 ,
3:29 pm
រូបភាព
×
ដោយ:
ជី ដាណា
ក្រុមអ្នកជិះម៉ូតូធំ DUCATI ប្រមាណជាង ៥០ នាក់បានសហការជាមួយនិង ស្ថានទូតម៉ាឡេស៊ី ប្រចាំនៅប្រទេសកម្ពុជា ដើម្បីរៀបចំកម្មវិធីសប្បុរសធម៌មួយដើម្បីប្រមូលថវិការជួយដល់ ប្រជាពលរដ្ឋខ្មែរ-ឥស្លាមដែលខ្វះខាតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
កម្មវិធីសប្បុរសធម៌ ដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ២០១៧ កន្លងមកនេះ រកបានថវិកា ជាង ២០០០០ដុល្លារអាមេរិក ដែលបានមកពីក្រុមហ៊ុន NAZA World Group និង សមាជិកអ្នកជិះម៉ូតូធំ DUCATI។
សប្បុរសជន បានយកថវិកាដែលទទួលទៅទិញសម្ភារ និងស្បៀងបរិភោគជាច្រើនដូចជា អង្ករ អំបិល ទឹកត្រី មី និង របស់របរជាច្រើនទៀត។ នេះមិនមែនជាលើកទីមួយឡើយដែល ក្រុម អ្នកជិះម៉ូតូធំ DUCATI រៀបចំកម្មវិធីសប្បុរសធម៌ជួយដល់ជនទីទ័លក្រ។ កាលពីពេលកន្លងទៅនេះ ក្រុម អ្នកជិះម៉ូតូធំ DUCATI ក៏ធ្លាប់នាំយកថវិកាមួយចំនួនទៅជួយដល់ប្រជាជន នៅកោះធំ ខេត្តកណ្តាល ខេត្ត កំពង់ចាម ខេត្តកំពង់ឆ្នាំង និងតាមបណ្តាខេត្តផ្សេងៗជាង ៧០០ គ្រួសារផងដែរ។
តំណាងអ្នកជិះម៉ូតូធំ DUCATI ម្នាក់បានមានប្រសាសន៍ថា លោកពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលក្រុមហ៊ុន DUCATI ប្រចាំនៅប្រទេសកម្ពុជាបានរៀបចំកម្មវិធីនេះឡើង និងបានផ្តល់ឱកាសឲ្យលោក ក៏ដូចជាក្រុមអ្នកជិះម៉ូតូធំបានចូលរួមចំណែកនូវក្នុងការជួយសង្គមជាតិ។ លោកក៏បានសន្យាដែលថា ក្រុមលោក នឹងរៀបចំកម្មវិធីនេះឡើងទៀតហើយនិងធ្វើជារៀងរាល់ឆ្នាំផងដែរ។
គួរបញ្ជាក់ផងដែលថា កម្មវិធីនេះត្រូវបានរៀបចំឡើងនៅក្នុង ស្ថានទូត ម៉ាឡេស៊ី ផ្ទាល់តែម្តង ដោយមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក ម៉ួហាម៉ាត់ រ៉ាស្សឡាន់ អ៊ីស្មាអែល ជំនួយការពិសេស ឯកអគ្គរដ្ឋទូត ស្ថានទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ ក្រុមហ៊ុន DUCATI ប្រចាំនៅកម្ពុជា និងក្រុមអ្នកជិះម៉ូតូធំជាច្រើននាក់ផងដែរ៕
( អត្ថបទពាណិជ្ជកម្ម )
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
7 ថ្ងៃ
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
4 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
2 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម