ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្តូរបណ្ណអេធីអឹមទៅជាបណ្ណអេធីអឹម EMV
26, May 2017 ,
3:00 pm
រូបភាព
×
ដោយ:
រាជធានីភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាប្រជាធានាគារ ហើយលោកអ្នកជឿទុកចិត្ត និងជាធនាគារពាណិជ្ជនាំមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅថ្ងៃទី ២៦ ខែឧសភា ថា ធនាគារនេះ នឹងផ្លាស់ប្តូរបណ្ណអេធីអឹមពី Magnetic stripe card ទៅជា EMV chip card។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ដោយសារការរីកចម្រើនឥតឈប់ឈរយ៉ាងឆាប់រហ័ស នៃប្រព័ន្ធបច្ចេកវិជ្ជាពត័មានវិទ្យា និងដើម្បីធានាអោយមានសុវត្តិភាពខ្ពស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានសម្រេចផ្លាស់ប្តូរបណ្ណអេធីអឹមពីMagnetic stripe card ទៅជា EMV chip card ដែលជាបណ្ណប្លាស្ទីកអេឡិចត្រូនិកមានប្រព័ន្ធបទដ្ឋាន EMV ( Europay MasterCard and VISA ) ។ ប្រព័ន្ធនេះ ធានាសុវត្ថិភាពខ្ពស់ ក្នុងការ ការពារហានិភ័យក្នុងការក្លែងបន្លំ និងអាចប្រើប្រាស់មុខងារបន្ថែមទៀតនាពេលអនាគត និងអាចតភ្ជាប់ជាមួយនឹងពិភពលោក។ លោក ក៏បានបន្ថែមទៀតថា បច្ចុប្បន្ននេះធនាគារ អេស៊ីលីដា ភីអិលស៊ី មានបណ្ណអេធីអឹមប្រភេទ Magnetic stripeប្រហែល ៨០០.០០០ បណ្ណ ដែលនឹងត្រូវជំនួសថ្មី ដោយបណ្ណ EMV chip card វិញ។ អតិថិជនទាំងអស់អាចទំនាក់ទំនងជាមួយការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលនៅជិតបំផុតដើម្បីប្តូរយកប័ណ្ណ EMV chip card ចាប់ពីថ្ងៃនេះតទៅ។
បណ្ណអេធីអឹម EMV chip ថ្មីនេះអាចធ្វើប្រតិបត្តិការជាមួយនឹងទូអេធីអឹមប្រហែល៤,០០០ នៅតាមទីតាំងដែលមានស្លាកសញ្ញា ACLEDA Bank Gold Dot ដូចជាផ្សារទំនើប សាកលវិទ្យាល័យ សណ្ឋាគារ ស្ថាប័ន ក្រុមហ៊ុន បណ្តាគារផ្សេងៗជាច្រើនទៀត ដើម្បីធ្វើប្រតិបត្តិការទិញផលិតផល សេវាកម្ម ដកប្រាក់ ដាក់ប្រាក់ ទូទាត់វិក្កយបត្រ បញ្ចូលទឹកប្រាក់ក្នុងទូរសព្ទដៃ ពិនិត្យមើលសមតុល្យគណនី។ល។
សម្រាប់ព័ត៌មានបន្ថែម សូមទស្សនាលើគេហទំព័រ
htt://www.acledabank.com
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង បណ្ឌិត សូ ផនណារី អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ តាមអ៊ីម៉ែល៖
[email protected]
លោក ព្រំ វិសុទ្ធ
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិនីតិកម្ម
អ៊ីម៉ែល៖
[email protected]
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
១៨មីនា រដ្ឋប្រហារទម្លាក់សម្តេចសីហនុ
19 ម៉ោង
«លំបាក»,«ពិបាក» និង«វិបាក» ប្រើក្នុងន័យខុសគ្នាដូចម្តេច?
5 ថ្ងៃ
សាំ និង ស៊ាំ
9 ម៉ោង
តើពាក្យ«អប្សរា» មានន័យយ៉ាងណាខ្លះ?
2 ថ្ងៃ
សរសេរ «សំអាត»ក៏បាន «សម្អាត»ក៏ត្រូវដែរ
ភ្នំពេញ
1 សប្តាហ៍
អត្ថបទពេញនិយមបន្ថែម