អត្ថបទពាណិជ្ជកម្ម
ក្រុម​ទាំង​១៥ និង ឈានដល់​វគ្គ​ផ្តាច់​ព្រាត់​ក្នុង​កម្មវិធី SmartStart
26, May 2017 , 4:10 pm        
រូបភាព
​កាលពី ថ្ងៃទី ២៦ ឧសភា ២០១៧ បន្ទាប់ពី​ចំណាយពេល​មួយខែ​ក្នុង​ការរៀបចំ​ផែនការ ការ​បង្វឹក​ពី​អ្នកជំនាញ និង​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្លា​នោះ និស្សិត​ដែល​ជម្រុះ​នៅសល់​ទាំង ១៥ ក្រុម នឹងត្រូវ​ធ្វើ​បទ​បង្ហាញ​ចុងក្រោយ​អំពី​ផែនការអាជីវកម្ម​បែប​ឌីជីថល​របស់ខ្លួន​នៅ​ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៧ ដើម្បី​មានឱកាស​ឈ្នះ​ប្រាក់រង្វាន់​ចំនួន ៤ ពាន់​ដុល្លារ និង​ការជួយជ្រោមជ្រែង​បន្ថែមទៀត​លើ​អាជីវកម្ម​របស់ខ្លួន​ក្នុង​រយៈពេល​ប្រាំ​មួយខែ​បន្ទាប់ ។

​ក្រុមហ៊ុន​ទូរ​សព្ទ Smart បាន​ដាក់ចេញ​កម្មវិធី “SmartStart: Young Innovator Program” របស់ខ្លួន​នៅ​ខែកុម្ភៈ ដែលមាន​គោលបំណង​បណ្ដុះ​គំនិត​អាជីវកម្ម​ទាក់ទិន​នឹង​បច្ចេកវិទ្យា​ដល់​បណ្ដា​និស្សិត​ដែល​សិក្សា​នៅ​សកល​វិទ្យាល័យ​នៃ​ប្រទេស​កម្ពុជា ។​ក្រោយពេល​ព្រឹត្តិការណ៍ Hackathon រយៈពេល​ពីរ​ថ្ងៃ​កាលពី​ខែមេសា បេក្ខជន​ចំនួន ១៥ ក្រុម​បានជា​ប់​ក្នុងការ​ជម្រុះ​ចេញពី​បេក្ខជន​ចំនួន ៣០ ក្រុម​ដំបូង ។​



​ពួកគេ​បាន​ចំណាយពេល​មួយខែ​មកនេះ ដើម្បី​សម្រិតសម្រាំង​គោល​គំនិត​អាជីវកម្ម​របស់ខ្លួន ក្រោម​ការជួយ​គាំទ្រ​ពី​អ្នកជំនាញ​ក្នុង​ឧស្សាហកម្ម និង​ពី​ក្រុមហ៊ុន Smart ហើយ​ដែល​បាន​ឆ្លងកាត់​វគ្គ “Technopreneurship Challenge” រយៈពេល​មួយ​សប្ដាហ៍​នៅក្នុង​ខេត្តបាត់ដំបង ដែល​វគ្គ​នេះ​បាន​ជួយ​ដុសខាត់​គំនិត​របស់​ពួកគេ ក៏ដូចជា​សម្រិតសម្រាំង​ឯកសារ​បទ​បង្ហាញ​របស់​ពួកគេ​ផងដែរ ដើម្បី​ត្រៀម​ក្នុងការ​ធ្វើ​បទ​បង្ហាញ​ចុងក្រោយ​នៅ​ថ្ងៃអាទិត្យ​នេះ ។



​ក្រុមនិស្សិត​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​ក្រុម​គណៈកម្មការ​វាយតម្លៃ​ជឿជាក់​លើ​គំនិត អាជីវកម្ម​របស់ខ្លួន​ទាក់ទិន​នឹង​ភាព​ដើម លទ្ធភាព​ទទួលផល​ចំណេញ និង​សារសំខាន់​នៃ​គំនិត​អាជីវកម្ម​របស់ខ្លួន នៅពេលដែល​ពួកគេ​ធ្វើ​បទ​បង្ហាញ​ដោយផ្ទាល់​នៅ​ចំពោះមុខ​អ្នកចូលរួម​នៅឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ (CKCC) នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃអាទិត្យ​នេះ ។

​ក្រុមនិស្សិត​ចំនួន​ប្រាំ​ក្រុម​ដែល​ជាប់​នៅ​សប្តាហ៍​នេះ​នឹង ឈាន​បន្ទាប់​ទៅកាន់ ដំណាក់កាល​បណ្ដុះបណ្ដាល​លម្អិត​រយៈពេល ៦ ខែ ដែល​ក្នុង​រយៈកាល​នោះ​ផែនការអាជីវកម្ម​រប​ស់​ពួកគេ​នឹងត្រូវ​សម្រិតសម្រាំង​បន្ថែមទៀត និង​រៀបចំ​ឲ្យ​ចេញ​ជា​គំនិត​អាជីវកម្ម​ដែល​អាច​ទទួលផល​ចំណេញ ។ មួយក្រុម​ដែល​បង្ហាញ​សក្តានុពល​ខ្លាំង​បំផុត​នឹងមាន​ឱកាស​ធ្វើដំណើរ​ទស្សនៈកិច្ច នៅ​ក្រុមហ៊ុន​នានា​ដូចជា Google, Facebook និង Microsoft នៅ​ប្រទេស​សិង្ហ​បុរី និង​ដើម្បី​ទទួលបាន​នូវ​គន្លឹះ និង​ដំបូន្មាន​ដ៏​មានតម្លៃ​បន្ថែមទៀត ។



​សូម​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ធ្វើ​បទ​បង្ហាញ​ចុងក្រោយ​នា​ថ្ងៃអាទិត្យ​នេះ​ដោយ​សេរី ដើម្បី​គាំទ្រ​នឹង​ទទួលបាន​គំនិត​អាជីវកម្ម​បែប​ឌីជីថល​របស់​និស្សិត​ខ្មែរ និង​ដើម្បី​លើកស្ទួយ​អនាគត​នៃ​ការអភិវឌ្ឍន៍​វិស័យ​ឌីជីថល​នៅ កម្ពុជា ។

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com