ជាតិ
ក្រសួងបរិស្ថាន និង Three Heart Foundation ចុះ​MOU ស្តីពី​ការលើកកម្ពស់​គុណភាព​ជីវិត​នៅ​កម្ពុជា
26, May 2017 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងបរិស្ថាន និង​មូលនិធិ Three Heart Foundation បាន​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MOU) លើ​កិច្ចសហប្រតិបត្តិការ​ស្ដីពី​ការលើកកម្ពស់​គុណភាព​ជីវិត​នៅ​កម្ពុជា​។ ការចុះ​អនុស្សារណៈ​នេះ តាមរយៈ​កម្មវិធី​អប់រំ​សុខភាព និង​បរិស្ថាន​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងបរិស្ថាន​។​



​ក្រសួងបរិស្ថាន និង​មូលនិធិ Three Heart Foundation បាន​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MOU) លើ​កិច្ចសហប្រតិបត្តិការ​ស្ដីពី​ការលើកកម្ពស់​គុណភាព​ជីវិត​នៅ​កម្ពុជា​។ អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MOU)​នេះ ធ្វើឡើង​នៅ​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​២៥ ខែឧសភា រវាង​លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​កញ្ញា Hisae ARAI ប្រធាន​មូលនិធិ Three Heart Foundation​។

​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​នេះ នឹង​ផ្ដល់​អត្ត​ប្រយោជន៍​ដល់​យុវជន​កម្ពុជា លើ​បញ្ហា​សុខភាព អនាម័យ​សាធារណៈ តាមរយៈ​កម្មវិធី​បរិ​ស្ថាន​នានា​។ ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន ជា​អ្នកសម្របសម្រួល​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ និង​គាំទ្រ​ចំពោះ​លក្ខខណ្ឌ​ចូលរួម​របស់​មូលនិធិ Three Heart Foundation ជាពិសេស ក្រសួង​នឹងចូលរួម​ពេល​មាន​ព្រឹត្តិការណ៍​ពិសេសៗ​ផងដែរ​។​

​មូលនិធិ Three Heart Foundation ជា​អង្គការក្រៅរដ្ឋាភិបាល ដែល​បាន​ចូលមក​កម្ពុជា​តាំងពី​ឆ្នាំ​២០១៤ ដោយ​ផ្ដោត​សំខាន់​លើ​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ចំណេះដឹង​ការអប់រំ​សុខភាព ការផ្លាស់ប្ដូរ​វប្បធម៌ និង​ការអភិវឌ្ឍន៍​វិស័យ​កីឡា​ដល់​យុវជន កុមារ​កម្ពុជា តាម​តំបន់​នានា និង​តំបន់​អាស៊ីអាគ្នេយ៍ តាមរយៈ​កម្មវិធី​បរិ​ស្ថាន​៕


Tag:
 ​ក្រសួងបរិស្ថាន​
  MOU
© រក្សាសិទ្ធិដោយ thmeythmey.com