ជាតិ
សង្គមជាតិ
ឃាត់ខ្លួន​មនុស្ស​២​នាក់ ពាក់ព័ន្ធ​នឹង​ការជួញដូរ​ក្រលៀន​ទៅ​ឥណ្ឌា​
26, May 2017 , 8:39 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ
រូបភាពពីហ្វេសប៊ុកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ
ដោយ: ថ្មីៗ
​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​សរីរាង្គ​មនុស្ស​(​ក្រលៀន​) ក្រោមរូបភាព​នាំ​ជនរងគ្រោះ​ទៅ​វះកាត់​ប្តូរ​ក្រលៀន​នៅ​ប្រទេស​ឥណ្ឌា​។



​ជនសង្ស័យ​២​នាក់​នេះ មាន​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់ ត្រូវ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៧​។ នេះ​បើតាម​អគ្គស្នងការ​នគរបាល​ជាតិ ដែល​បញ្ជាក់​បន្តថា ពេល​ឃាត់ខ្លួន​នគរបាល​ដកហូត​បាន​លិខិតឆ្លងដែន​ចំនួន​១២​ក្បាល និង​ឯកសារ​ពាក់ព័ន្ធ​បទល្មើស​មួយចំនួនទៀត​។​

​យោងតាម​ការផ្សាយ​រប​ស់ AFP លោក កែវ ធា ប្រធានការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អះអាងថា ជនសង្ស័យ​ទាំងពីរ ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ក្រលៀន​យ៉ាងហោចណាស់​១០​ករណី​។ បន្ថែម​ពីលើ​នេះ ជនសង្ស័យ​បាន​សារភាពថា អ្នកក្រ​លក់​ក្រលៀន​ក្នុងតម្លៃ​ប្រមាណ​៥៨០០​ដុល្លារ​អាមេរិក ហើយ​ការលក់​បន្តទៅ​ឥណ្ឌា គឺមាន​រហូតដល់​ទៅ​ប្រមាណ​៤០ ០០០​ដុល្លារ​អាមេរិក​៕


Tag:
 ជួញដូរ​មនុស្ស​
 ​ ក្រលៀន​
© រក្សាសិទ្ធិដោយ thmeythmey.com