ជាតិ
ខ្មែរឥស្លាម​ចូល​បុណ្យ​ខែ​រ៉​ម៉ា​ទ​ន​ពីថ្ងៃ​ទី​២៧​ទៅ​
26, May 2017 , 8:36 pm        
រូបភាព
«លោក សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា»។ រូបភាពពីហ្វេសប៊ុកលោក។
«លោក សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា»។ រូបភាពពីហ្វេសប៊ុកលោក។
ដោយ: ថ្មីៗ
​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា បានប្រកាស​ជា​សាធារណៈ​អំពី​ការចូល​បុណ្យ ខែ​រ៉​ម៉ា​ទ​ន​។ ការចូល​បួស ឬ​ខែ​រ៉​ម៉ា​ទ​ន​របស់​សាសនិក​ឥស្លាម គឺ​ចាប់ពី​ថ្ងៃទី​២៧ ឧសភា ឆ្នាំ​២០១៧ ដែល​ពិធីបុណ្យ​បែប​សាសនា​នេះ មាន​រយៈពេល​ពេញ​មួយខែ​។​



​លោក សុះ កំ​រ៉ី ចាងហ្វាង​នៃ​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា បាន​ប្រាប់​ទៅដល់​សហគមន៍​ខ្មែរឥស្លាម​ទាំងអស់ ថា​ការចូល​បួស​ខែ​រ៉​ម៉ា​ទ​ន ត្រូវ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៧ ឧសភា ជា​កំហិត​។ ខែ​រ៉​ម៉ា​ទ​ន ជា​ខែ​ដ៏​ពិសិដ្ឋ​របស់​អ្នក​កាន់សាសនា​ឥស្លាម ហើយ​ជា​រៀងរាល់ឆ្នាំ​ពិធី​នេះ​ត្រូវបាន​ប្រព្រឹត្តិ​ទៅ​នៅ​ទូទាំង​សាកលលោក​ក្នុង​រយៈពេល​ពេញ​មួយខែ​៕




© រក្សាសិទ្ធិដោយ thmeythmey.com