ព័ត៍មានសុខភាព
​សុខភាព៖ ស៊ុត មួយ​គ្រាប់ មាន​ប៉ុន្មាន​កាឡូរី​?
27, May 2017 , 6:19 am        
រូបភាព
ដោយ: ថ្មីៗ
ជម្រើស​ដ៏​ល្អ​បំផុត សម្រាប់​អាហារ​ពេលព្រឹក​របស់​អ្នក គឺជា​ស៊ុត ដែល​អាចជា​ស៊ុត​ស្ងោរ ឬ​ស៊ុត​ចៀន​ជាដើម​។ ប៉ុន្តែ ប្រសិនបើ​អ្នកព្រួយបារម្ភ​អំពី​ការឡើង​ទម្ងន់ ឬ​ឆ្ងល់​ថា​តើ​ក្នុង​ស៊ុត​មួយ​គ្រាប់ មាន​ប៉ុន្មាន​កាឡូរី អ្នក​គួរតែ​អាន​អត្ថបទ​នេះហើយ​។​



​ស៊ុត ជា​អាហារ​ដ៏​មាន​សុខ​ភាពល្អ​បំផុត ដែល​អ្នក​គួរ​ទទួលទាន​ជាប្រចាំ​ថ្ងៃ​។ ស៊ុត អាច​ផ្តល់​សារធាតុចិញ្ចឹម និង​វីតាមីន ដែល​រាងកាយ​របស់​អ្នកត្រូវការ​។​

​កាឡូរី​ក្នុង​ស៊ុត​មួយ​គ្រាប់ អាស្រ័យ​ទៅតាម​វិធីសាស្ត្រ​ចម្អិន និង​ការ​ញ៉ាំ​របស់​អ្នក ដូចជា ៖

១ ស៊ុត​មួយ​គ្រាប់ៗ អាចមាន​កាឡូរី​ខុសគ្នាៗ អាស្រ័យទៅលើ​ទំហំ និង​គុណភាព​នៃ​ស៊ុត (​ចំណីអាហារ​ដែលមាន់ ឬ​ទា​ស៊ីក្នុង​មួយថ្ងៃ​)​។ ស៊ុត​ធំ​មួយ​គ្រាប់​មាន​ប្រហែលជា ៩០ ហើយ​បើ​តូច​វិញ មាន​ប្រហែលជា ៦០ កាឡូរី​។​

២ ស៊ុត​ស្ងោរ មាន​សុខ​ភាពល្អ​ជាងគេ ហើយ​មាន​ប្រហែលជា ៧៨ កាឡូរី​។​

៣ បើ​អ្នក​លាយ​ស៊ុត​ក្នុង​ទឹកដោះគោ កាឡូរី​របស់​វា អាច​ឡើងដល់ ៩០ ឬ ១០០ ឯណោះ​។​

៤ កាឡ​រី​របស់​ស៊ុត នឹង​ឡើង​តាម​ជាតិ​ខ្លាញ់ ប័​រ ឬ​ប្រេង​ដែល​អ្នក​ប្រើ ដូច្នេះ សម្រាប់​ស៊ុត​ចៀន ឬ​ឆា វា​អាច​ឡើងដល់ ៩០ កាឡូរី​

៥ ក្នុង​ស៊ុត​មួយ​គ្រាប់ ស៊ុត​ផ្នែក​ពណ៌​លឿង មាន​ប្រហែលជា ៥៥ កាឡូរី ហើយ​ផ្នែក​ស មាន​ប្រហែលជា ១៧ កាឡូរី​ប៉ុណ្ណោះ​៕

​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh​



© រក្សាសិទ្ធិដោយ thmeythmey.com