និស្សិត​ខ្លះ​៖«​ខ្ញុំ​ចង់បាន​ការងារ​ល្អ ប្រាក់ខែ​ច្រើន តែ​ធ្វើ​ការងារ​តិច​»
ពីនេះ ពីនោះ / មិនយល់...!
រូបត្លុក
និស្សិត​ខ្លះ​៖«​ខ្ញុំ​ចង់បាន​ការងារ​ល្អ ប្រាក់ខែ​ច្រើន តែ​ធ្វើ​ការងារ​តិច​»
23, Aug 2020 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ ទស្សន​ផ្ទុយគ្នា​តែងតែ​កើតមានឡើង​រវាង​អ្នកផ្តល់​ការងារ និង​អ្នកស្វែងរក​ការងារ​ធ្វើ​។ អ្នកស្វែងរក​ការងារ​ចង់បាន​ការងារ​ដែល​ល្អ ទទួលបាន​ប្រាក់ខែ​ច្រើន តែ​ធ្វើការ​តិចតួច​។ រីឯ អ្នកផ្តល់​ការងារ​វិញ ភាគច្រើន ពួកគេ​ចង់​ផ្តល់​ប្រាក់ខែ​តិច តែ​ឲ្យ​ធ្វើ​ការងារ​ច្រើន​។ តើ​មាន​ដែរឬទេ ការងារ​ទទួលបាន​ប្រាក់ខែ​ច្រើន ហើយ​ធ្វើ​ការងារ​តិចតួច​?  បើ​និយាយ​ជារួម វា​មិនសូវ​ជាមាន​ករណីនេះ​ច្រើន​ទេ​។



ក្នុងករណី​ពិសេស​សម្រាប់​មនុស្ស​ពូកែ​, អ្នក​ពូកែ ឬ​បុគ្គល​ឆ្នើម អាច​ទទួលបាន​ប្រាក់ខែ​ច្រើន តែ​ធ្វើ​ការងារ​តិចតួច​បំផុត​។ ទាក់ទង​នឹង​បញ្ហា​នេះ យុវជន​មួយចំនួន​នៅ​បន្ត​គិត​ខុស​ដោយ​ចង់​ធ្វើ​ការងារ​តិចតួច តែ​ចង់បាន​ប្រាក់ខែ​ច្រើន​ដោយ​ចំណេះដឹង​ជំនាញ​ខ្លួនឯង​ទៅ​ខ្សោយ​នៅឡើយ​។ ករណី​ចុង​ក្រោយនេះ​មិនអាច​ទៅរួច​ឡើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com