បទយកការណ៍ / បទសម្ភាសន៍
កញ្ញា ខេតធឺរីន ចង់ឲ្យមនុស្សកាន់តែច្រើន យល់ពីបញ្ហាសុខភាពផ្លូវភេទ
× កញ្ញា ខេតធឺរីន ហេរី (Catherine Harry)ជាអ្នកសរសេរប្លុក និងជានិស្សិតឆ្នាំទី៣ ផ្នែកប្រព័ន្ធផ្សព្វផ្សាយ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ។ មានវ័យ ២២ឆ្នាំ និស្សិតស្រីរូបនេះបានបង្កើតវីដេអូឃ្លីបណែនាំ និងចែករំលែកចំណេះដឹងជាច្រើននៅលើទំព័រហ្វេសប៊ុក A Dose of Cath។ សារដែលបានបង្ហោះទាំងអស់នោះ ជាទូទៅទាក់ទងនឹងបញ្ហាសុខភាពផ្លូវភេទ សិទ្ធិស្មើភាពគ្នារបស់ស្ត្រី និងគំនាបសង្គមផ្សេងៗ។
ខេតធឺរីន យល់ដឹងពីបញ្ហាសុខភាពទាំងនេះ តាមរយៈការសិក្សាស្រាវជ្រាវ ការអានសៀវភៅ និងការធ្វើការជាមួយអង្គការផ្សេងៗ។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ កញ្ញា ខេតធឺរីន លើកឡើងថា៖ «ខ្ញុំចង់ឲ្យសារដែលខ្ញុំបានបង្ហាញទៅដល់មនុស្សកាន់តែច្រើន»។ ខេតធឺរីន បញ្ជាក់ទៀតថា៖ «ដោយសារបញ្ហាទាំងអស់នេះ មិនសូវមានអ្នកនិយាយ នៅក្នុងប្រទេសខ្មែរយើង។ ខ្ញុំចង់ក្លាយជាសំឡេងពួកគាត់ ចង់បង្ហាញពួកគាត់ទាក់ទងរឿងហ្នឹង....»។
ដើម្បីជ្រាបលម្អិត សូមលោកអ្នកអញ្ជើញទស្សនាកិច្ចសម្ភាសន៍រវាង កញ្ញា ញឹក ស្រីល័ក្ខ អ្នកកាសែតនៃសារព័ត៌មានថ្មីៗ និងកញ្ញា ខេតធឺរីន ហេរី ជាអ្នកសរសេរប្លុកពីបញ្ហាសុខភាពផ្លូវភេទ និងសិទ្ធស្មើភាពគ្នារបស់ស្ត្រី ដូចចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com