ព័ត៍មានសុខភាព
សុខភាព៖ ផលប៉ះពាល់​ចំពោះ​សុខភាព​នៅពេលដែល​អ្នក​គេង​មិនបាន​គ្រប់គ្រាន់​​​​ ?
16, Jun 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ដោយយោង​ទៅតាម CDC បាន​ឲ្យ​ដឹងថា ការដែល​មនុស្ស​យើង​គេង​មិនបាន​គ្រប់គ្រាន់ វា​ពិតជា​ដើមហេតុ​មួយ​នាំ​ឲ្យ​កើត​បញ្ហា​នៃ​សុខភាព​ច្រើនណាស់​។ តើ​ជឿ​ឬ​អត់​ដែល​គេ​និយាយថា ការ​គេង​គឺជា​រឿង​ដ៏​សំខាន់​មួយ​សម្រាប់​ជួយ​ឲ្យ​មាន​សុខភាព និង​អាចមាន​ជីវិត​ច្រើនជាង​ការ​ញ៉ាំ​អាហារ​? សម្រាប់​មនុស្ស​ដែល​អត់ឃ្លាន​រហូតដល់​ស្លាប់មាន​រយៈពេល ១៤​ថ្ងៃ ខណៈពេលដែល​អាច​ស្លាប់​ដោយសារ​ការ​គេង​មិន​គ្រប់​គ្រាន់តែ ១០​ថ្ងៃ​ប៉ុណ្ណោះ​។​



​ចំពោះ​ចំនួន​ពិតប្រាកដ​នៃ​ការ​គេង​វិញ​នោះ​គឺ​អាស្រ័យ​ទៅតាម​មនុស្ស​ម្នាក់ៗ ហើយក៏​អាច​ប្រែប្រួល​ទៅតាម​អាយុ​ផងដែរ​។ សម្រាប់​ក្មេង​ទើប​ចូល​សាលារៀន​អាច​ត្រូវការ​គេង​ប្រហែល ១០​ម៉ោង​ក្នុង​មួយថ្ងៃ យុវវ័យ ៩​ម៉ោង និង​មនុស្ស​ធំ​ប្រហែល ៧ ទៅ​៨​ម៉ោង​។ តាម​ការស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា មនុស្ស​ធំ​មាន​ប្រមាណ ៣០​ភាគរយ​ដែល​គេង​បាន ៦​ម៉ោង​ចុះក្រោម និង​សិស្សសាលា​វិទ្យាល័យ​មាន ៣០​ភាគរយ​ដែល​គេង​បានត្រឹមតែ ៨​ម៉ោង​ក្នុង​មួយ​យប់​។​

​ទោះបីជា​យ៉ាងណាក៏ដោយ បើសិនជា​អ្នក​គេង​មិនបាន​គ្រប់គ្រាន់​ទេ អ្នកនឹង​ប្រឈមមុខ​ខ្ពស់​នឹង​បញ្ហា​សុខភាព​ដូចខាងក្រោម​នេះ​៖

        ១. ខួរក្បាល​គ្មាន​ពេល​ក្នុងការ​សាក​ថ្ម​ដើម្បី​ធ្វើការ​សម្រាប់​ថ្ងៃស្អែក​ទៀត​
        ២. ប៉ះពាល់​ដល់​អារម្មណ៍​ដូចជា ឆាប់​ខឹង ឆេវឆាវ បាក់​ទឹកចិត្ត មិន​យកចិត្តទុកដាក់ និង​ធ្វើ​អ្វីៗ​ដែល​ប៉ះពាល់​ដល់​សុខភាព​បន្ថែម​
        ៣. ប៉ះពាល់​ដល់​សុខភាព​រាងកាយ​ដូចជា ជំងឺ​បេះដូង លើស​សម្ពាធ​ឈាម បញ្ហា​តម្រងនោម ដាច់​សរសៃឈាម​ខួរក្បាល និង​ទឹកនោមផ្អែម​
        ៤. ផលិតផល​ការងារ​នៅ​កន្លែងធ្វើការ​មានការ​ថយចុះ​យ៉ាងខ្លាំង​
        ៥. អតុល្យភាព​អ័រម៉ូន ដែល​អាចធ្វើ​ឲ្យ​ញ៉ាំ​កាន់តែច្រើន និង​ធាត់​ជ្រុល​៕

​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com