ព័ត៍មានសុខភាព
សុខភាព៖ គ្មានការរួមភេទ រាងកាយរបស់យើងនឹងក្លាយជាយ៉ាងណា?
× តើអ្នកខានរួមភេទយូរហើយមែនទេ? ប្រសិនបើអ្នកនៅលីវ ឬគ្មានពេលក្នុងការរួមភេទ ហើយអ្នកសង្កេតឃើញសញ្ញាផ្លាស់ប្តូរអារម្មណ៍ និងរាងកាយដូចខាងក្រោមនេះ វាប្រហែលជាដល់ពេលដែលអ្នក ត្រូវរួមភេទហើយ។
ខាងក្រោមនេះ គឺជាអ្វីដែលអាចនឹងកើតឡើង ប្រសិនបើអ្នកមិនបានរួមភេទ៖
• អ្នកអាចនឹងយល់សប្តឈានដល់ចំណុច ឬរឿងលើគ្រែកំពូលញឹកញាប់
• រាងកាយនឹងចុះខ្សោយ ដោយសារប្រព័ន្ធភាពស៊ាំមិនសូវរឹងមាំ
• បញ្ហាស្ត្រេស និងភាពតានតឹង អាចនឹងកើនឡើងខ្ពស់ ដោយសារតែមិនអាចបញ្ចេញអ័រម៉ូនរីករាយ ក្នុងពេលឈានដល់ចំណុចកំពូលបាន
• អ្នកអាចនឹងមានអារម្មណ៍បាក់ទឹកចិត្ត ព្រោះគ្មានដៃគូយល់ចិត្ត ឬការរួមភេទដែលសុខស្រួល
• ចំណង់ផ្លូវភេទរបស់អ្នក អាចនឹងកើនឡើងខ្ពស់ ឬផ្ទុយមកវិញ វានឹងលែងមានតែម្តង
• ជញ្ជាំងទ្វារមាសនឹងចុះខ្សោយកម្លាំង
• អ្នកនឹងប្រឈមទៅនឹងជំងឺរលាកផ្លូវទឹកនោម
• អ្នកក៏អាចនឹងឡើងទម្ងន់លើសធម្មតាផងដែរ៕
ផ្តល់សិទ្ធិដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com