កីឡាជាតិ
ជាតិ
ខេមបូឌានលីកល្ងាចនេះ ការពារជាតិប៉ះវេស្ទើន ថាយហ្គឺរជួបព្រះខ័នរាជ ក្រសួងការពារជាតិ បានចាញ់វេស្ទើនភ្នំពេញ ៣-២ កាលពីជើងទីមួយ
× ក្រោយរងការបរាជ័យកាលពីជើងទី១ ក្រុមក្រសួងការពារជាតិ(ទ័ព)នឹងបើកការសងសឹកក្រុមវេស្ទើនភ្នំពេញ សម្រាប់ការវិលមកជួបគ្នាក្នុងជើងទី២នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៧ នាល្ងាចថ្ងៃទី២៧ ខែឧសភា នៅពហុកីឡដ្ឋានជាតិ។ ចំណែកក្រុមព្រះខ័នរាជស្វាយរៀង(ស្វាយរៀង)ត្រូវវិលជួបក្រុមខេមបូឌានថាយហ្គឺរ ដែលជាគូប្រជែងបានយកស្មើខ្លួនកាលទី១ នៅកីឡដ្ឋានស្តាតចាស់នាល្ងាចនេះផងដែរ។
ក្រោយរងការបរាជ័យ ៣-២ ក្រោមថ្វីជើងវេស្ទើនភ្នំពេញនៅលើទឹកដីរបស់ខ្លួនកាលពីជើងទី១កន្លងទៅ ក្រុមទ័ព នឹងប្រើប្រាស់ពហុកីឡដ្ឋានជាតិ ដើម្បីបើកការសងសឹកក្រុមវេស្ទើនភ្នំពេញ សម្រាប់ការវិលមកជួបគ្នាក្នុងជើងទី២នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៧ នាវេលាម៉ោង៦ល្ងាចថ្ងៃទី២៧ ខែឧសភា នេះ។
ចំណែក ក្រុមឈរកំពូលតារាងស្វាយរៀង ត្រូវវិលមកជួបដៃគូចាស់ខេមបូឌានថាយហ្គឺរសារជាថ្មី បន្ទាប់ពីក្រុមទាំងពីរបានបញ្ចប់ត្រឹមលទ្ធផលស្មើ ១-១ កាលពីជើងទី១។ ក្រុមទាំងពីរនឹងប្រើប្រាស់កីឡដ្ឋានស្តាតចាស់ ដើម្បីកាត់សេចក្តីក្នុងជំនួបជើងទី២នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៧នាវេលាម៉ោង៦ល្ងាចនេះ។
កាលពីពាក់កណ្តាលសប្តាហ៍កន្លងមក ណាហ្គាវើល បានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ មុនពេលដែលភ្នំពេញក្រោនយកឈ្នះបឹងកេត ២-១ ។ ទាំងនេះជាការប្រកួតដែលរៀបចំឡើងមុនដំណើររបស់ណាហ្គាវើល និងបឹងកេត ទៅចូលរួមព្រឹត្តិការណ៍ Singapore Cup នៅសិង្ហបុរី៕
© រក្សាសិទ្ធិដោយ thmeythmey.com