ជាតិ
ពីនេះ ពីនោះ
តើ «ការរេចរឹលបរិស្ថាន» និង «ការរេចរឹលព្រៃឈើ» មានន័យដូចម្ដេច?
× ភ្នំពេញ៖ ពាក្យ «ការរេចរឹលបរិស្ថាន» និង «ការរេចរឹលព្រៃឈើ» ជាពាក្យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ពាក្យនេះ ស្ថិតនៅក្នុងសទ្ទានុក្រមប្រែប្រួលអាកាសធាតុ។
ពាក្យ «ការរេចរឹលបរិស្ថាន» Environmental degradation ជាការខូចខាតបរិស្ថានតាមរយៈការថយចុះធនធាននានា ដូចជា ទឹក ខ្យល់ ដីជាដើម ការបំផ្លាញប្រព័ន្ធអេកូឡូស៊ី និងការផុតពូជនៃរុក្ខជាតិ និងសត្វព្រៃ។
រីឯពាក្យ «ការរេចរឹលព្រៃឈើ» Forest degradation ស្ថានភាពព្រៃឈើដែលបានថយចុះរហូតដល់ក្រោមសមត្ថភាពធម្មជាតិរបស់ព្រៃឈើ ប៉ុន្តែការថយចុះនោះតិចជាង ១០ភាគរយ នៃគម្របព្រៃឈើ។
ដកស្រង់ពីសទ្ទានុក្រមការប្រែប្រួលអាកាសធាតុ (Lexicon of Climate Change) ដែលបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន (ឆ្នាំ២០១៧)៕
Tag:
Lexicon of Climate Change
© រក្សាសិទ្ធិដោយ thmeythmey.com