កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal លើក​ពាន FA Cup លើក​ទី​១៣ ជា​កំណត់ត្រា​
28, May 2017 , 6:00 am        
រូបភាព
ដោយ: ថ្មីៗ
Arsenal បាន​ក្លាយជា​ក្លិប​ដែល​ជោគជ័យ​ជាងគេ​ក្នុង​ពានរង្វាន់ Emirates FA Cup ដោយ​ទទួលបាន​ពាន​នេះ​ជា​លើក​ទី​១៣ ក្រោយ​យកឈ្នះ Chelsea ២-១ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​កីឡដ្ឋាន Wembly​។​



៤​នាទី​ដំបូង Alexis Sanchez បាន​ស៊ុត​បាល់​បញ្ចូល​ទី​នាំមុខ​សម្រាប់ Arsenal​។ Chelsea ដែលមាន​ជា​ម្ចាស់​ជើងឯក Premier League បាន​បាត់បង់​សមាជិក​ម្នាក់​នៅ​នាទី​៦៨ ដោយ Victor Moses ទទួលបាន​កាត​លឿង​ជា​លើក​ទី​ពីរ​។

​ទោះបីជា​យ៉ាងណាក៏ដោយ Diego Costa បាន​វាយបក​ស្មើ ១-១ សម្រាប់​តោ​ខៀវ​នៅ​នាទី​៧៦ ប៉ុន្តែ​ការរីករាយ​មិន​ដល់​៤​នាទី​ផង Aaron Ramsey បានតែ​តបាល់​បញ្ចូល​ទី​យ៉ាង​ល្អ ក្រោយ​ការបញ្ជូន​របស់ Olivier Giroud ដែល​នាំ​ឲ្យ​កាំភ្លើង​ធំ​ទទួល​ជ័យជម្នះ ២-១ ។​

Arsenal បាន​ក្លាយជា​ក្រុម​ដែល​ទទួលបាន​កំណត់ត្រា​ឈ្នះ FA Cup ចំនួន​១៣​ដង ខណៈ​លោក Arsene Wenger ឈ្នះ​ចំនួន​៧​ដង​ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​របស់​កាំភ្លើង​ធំ​។ នេះ​ជា​កាដូ​សម្រាប់​ក្រុម​អ្នកគាំទ្រ បន្ទាប់ពី Arsenal បញ្ចប់​រដូវ​កាល Premier League ក្នុង​ចំណាត់ថ្នាក់​លេខ​៥ ដោយ​ត្រូវ​ធ្លាក់​ទៅលេង​ពាន Europa League នា​រដូវ​កាល​ក្រោយ​៕
 


Tag:
 FA Cup
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com