ពីនេះ ពីនោះ
តើ​ពាក្យ «​កក​» និង «​កករ​» មាន​អត្ថន័យ និង​បើ​ខុសគ្នា​យ៉ាងដូចម្តេច​?
28, May 2017 , 7:34 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បាន​ពន្យល់ និង​បញ្ជាក់​ពី​ភាពខុសគ្នា​នៃ​ពាក្យ «​កក​» និង «​កករ​» នេះ យ៉ាង​ដូច្នេះ​ថា​៖



ពាក្យ «​កក​» ជា​កិរិយាសព្ទ មានន័យថា ប្រែ​ពី​រាវ​ទៅជា​ខន់ "​កក​តែ​នៅ​ទន់​" ។ ឧទាហរណ៍​ថា ខ្លាញ់​កក​, ប្រេងដូង​កក​, ទឹកកក ជាដើម​។​

​ប្រសិនបើជា «​កិរិយាវិសេសន៍​» ឬ​ជា «​គុណសព្ទ​» វិញ គឺ កុះករ​, តាន់តាប់​, ជុំជិត​, កុញ​, ត្រៀបត្រា​, បានសេចក្តីថា មើលទៅ​ឃើញ​មនុ​ស្សកក​, ឈរ​កក ជាដើម​។​

​ពាក្យ «​កករ​» ជា​នាមសព្ទ មានន័យថា ផង់ ឬ​កំទេច​ល្អិត ដែល​នៅក្នុង​សភាវៈ រាវ មានទឹក​, សុរា និង ប្រេង ជាដើម​។ ឧទាហរណ៍​ថា កករ​ប្រេង​, កករ​ចិត្ត "​ចិត្ត​សៅហ្មង​ហាក់ដូចជា​មានកករ​" ។​ល​៕


© រក្សាសិទ្ធិដោយ thmeythmey.com