ពីនេះ ពីនោះ
អ្វីទៅជា «នីវ៉ូទឹកសមុទ្រធៀប» និង «នីវ៉ូទឹកសមុទ្រមធ្យម» ?
× ភ្នំពេញ៖ ពាក្យ «នីវ៉ូទឹកសមុទ្រធៀប» និង «នីវ៉ូទឹកសមុទ្រមធ្យម» ជាពាក្យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ពាក្យនេះ ស្ថិតនៅក្នុងសទ្ទានុក្រមប្រែប្រួលអាកាសធាតុ។
«នីវ៉ូទឹកសមុទ្រធៀប» Relative sea level ជានីវ៉ូផ្ទៃទឹកសមុទ្រដែលត្រូវបានកំណត់ដោយឧបករណ៍វាស់ទឹកជោរនាច ដោយធៀបទៅនឹងដី ដែលនីវ៉ូផ្ទៃទឹកសមុទ្រនោះតាំងនៅ។
ចំណែកឯ «នីវ៉ូទឹកសមុទ្រមធ្យម» Mean sea level ជានីវ៉ូនៃផ្ទៃទឹកសមុទ្រនៅត្រង់ចំណុចជាក់លាក់មួយគិតជាមធ្យម ក្នុងអំឡុងពេលវែងមួយ ដូចជា មួយខែឬមួយឆ្នាំ។ ជាញឹកញាប់ នីវ៉ូទឹកសមុទ្រមធ្យមត្រូវបានប្រើប្រាស់ជាតម្រុយរបស់ជាតិ សម្រាប់វាស់កម្ពស់ផ្ទៃដី៕
ដកស្រង់ពីសទ្ទានុក្រមការប្រែប្រួលអាកាសធាតុ (Lexicon of Climate Change) ដែលបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន (ឆ្នាំ២០១៧)
© រក្សាសិទ្ធិដោយ thmeythmey.com