ជាតិ
តំណាង U.N នៅ​កម្ពុជា​ស្ញប់ស្ញែង​វីរភាព​កង​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជា​ជាតិ​
29, May 2017 , 6:59 am        
រូបភាព
នា​ទិវា​អន្តរជាតិ​នៃ​កងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ថ្ងៃទី​២៩​ឧសភា​នេះ លោកស្រី Claire Van der Vaeren អ្នកសម្របសម្រួល​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា បានធ្វើ​សេចក្តីថ្លែងការណ៍​តាមរយៈ​សារព័ត៌មាន​ថ្មីៗ ទៅកាន់​កង​រក្សា​សន្តិភាព​នៅ​ទូទាំង​ពិភពលោក​។ សម្រាប់​អ្នកស្រី Claire Van der Vaeren កង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​កំពុងតែ​បំពេញការងារ​របស់ខ្លួន​នៅក្នុង​លក្ខខណ្ឌ​ដ៏​លំបាក​បំផុត ហើយ​ពេលខ្លះ​រហូតដល់​បាត់បង់​ជីវិត ដើម្បី​សន្តិភាព​របស់​ពិភពលោក​។ ក្នុងឱកាស​នៃ​ទិវា​អន្តរជាតិ​នៃ​កងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ លោកស្រី បាន​ថ្លែង​ផ្ញើ​សារ​កោតសរសើរ និង​ឧទ្ទិស​ដល់​គុណូបការៈ និង​ដល់​វីរភាព​នៃ​កង​រក្សា​សន្តិភាព​ដែល​បាន​បំពេញភារកិច្ច ប្រកបដោយ​ការលះបង់​ខ្ពស់​របស់​ពួកគេ​។​








© រក្សាសិទ្ធិដោយ thmeythmey.com