ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទម្លាប់​ប្រចាំថ្ងៃ ៨​យ៉ាង​ដែល​អាច​បំផ្លាញ​សុខភាព​យើង​បាន​
24, May 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការលះបង់​ទម្លាប់​ដែល​ធ្វើ​ឲ្យ​ខូចខាត​ដល់​សុខភាព​ស្រស់ៗ​អាចជា​រឿង​ពិបាក ប៉ុន្តែ​វា​កាន់តែ​ពិបាក​ថែមទៀត​ក្នុងការ​បញ្ឈប់​នូវ​អ្វីដែល​យើង​តែងតែ​យល់ថា​ធម្មតា ហើយ​គេ​រកឃើញថា​ខូចខាត​ដល់​សុខភាព​។ តើ​ទម្លាប់​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​ដែល​អាច​បំផ្លាញ​ដល់​សុខភាព​មនុស្ស​យើង​បាន​?



​ពេល​កណ្តាស បែរជា​មិន​ឲ្យ​កណ្តាស​
​នៅពេល​អ្នក​បិទមាត់ និង​ច្របាច់​ច្រមុះ​ដើម្បី​កុំ​ឲ្យ​កណ្តាស​ចេញ វា​នឹង​បង្កើន​សម្ពាធ​ក្នុង​ខួរក្បាល​។ ដូច្នេះ​លំហូរ​ឈាម​ទៅ​ខួរក្បាល​អាច​នឹងត្រូវ​រ៉ាំ​ង​ស្ទះ ហើយ​សរសៃឈាម និង​ជាលិកា​សរសៃប្រសាទ​អាច​នឹងរង​ការខូចខាត ដែលជា​ហេតុ​នាំ​ឲ្យ​ឈឺក្បាល ខូច​សរសៃប្រសាទ និង​ស្តាប់​លែង​លឺ​ផង​។​

​ប្រើ​ទឹកអប់​
​សារធាតុ​សំយោគ​ជាច្រើន​ត្រូវបាន​គេ​ប្រើប្រាស់​ជា​ញឹកញាប់​ដើម្បី​ផលិត​ជា​ទឹកអប់​ដែលមាន​ក្លិន​ខ្លាំង ហើយក៏​មាន​ទ​ម្លៃ​ថោក​ជាង​ប្រេង​ធម្មជាតិ​ដែរ​។ សារធាតុ​ទាំងនេះ​អាច​បណ្តាល​ឲ្យ​វិលមុខ ចង្អោ និង​ងងុយគេង​។ វា​ក៏​ធ្វើ​ឲ្យ​ក្រហាយ​ភ្នែក ឈឺបំពង់ក និង​រលាក​ស្បែក​ទៀតផង​។​

​ប្រើ​ទូរស័ព្ទ​ឆ្លាត​វ៉ៃ​មុន​ចូល​គេង​
​ពន្លឺ​សិប្ប​និមិត្ត​នៅពេល​យប់​នឹង​ទប់ស្កាត់​ការផលិត​អ័រម៉ូន Melatonin ដែល​វា​ធ្លាប់​តែមាន​នាទី​ជួយ​សម្រួល​ដល់​ការ​ងងុយគេង​។ កាលណា​អ័រម៉ូន​មួយ​នេះ​មាន​តិច វា​អាច​នឹងធ្វើ​ឲ្យ​មាន​ជំងឺ​បាក់​ទឹកចិត្ត កើត​មហារីក ធាត់​ជ្រុល ជំងឺ​បេះដូង និង​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​។​

​ការរក្សា​អាហារ​ក្នុង​ប្រអប់​ផ្លា​ស្ទិ​ក
​ប្រអប់​ផ្លា​ស្ទិ​ក​ភាគច្រើន​ផ្ទុក​ទៅដោយ​សារធាតុ​គីមី​សិប្ប​និមិត្ត​ដូចជា Phthalate និង Bisphenol ដែលមាន​នាទី​រក្ស​ភាពបត់បែន​នៃ​ផលិតផល​នោះ​។ បើសិនជា​អ្នក​ទុកដាក់​អាហារ​ក្នុង​ប្រអប់​ផ្លា​ស្ទិ​ក​រយៈពេល​យូរ សារធាតុ​ខាងលើ​អាច​នឹង​ជ្រាប់​ចូលទៅក្នុង​អាហារ ហើយក៏​អាច​បង្ក​ទុក្ខទោស​ដល់​ប្រព័ន្ធ​បញ្ចេញ​ក្នុង​របស់​រាងកាយ​យើង​បានដែរ​។​

​ដុសធ្មេញ​ភ្លាម​ក្រោយ​ញ៉ាំ​អាហារ​រួច​

​ទន្តពេទ្យ​តែង​ណែនាំ​ឲ្យ​មនុស្ស​គ្រប់រូប​មាន​ទម្លាប់​ដុស​សម្អាត​ធ្មេញ​យ៉ាងហោចណាស់ ៣០​នាទី​ក្រោយពី​ញ៉ាំ​អាហារ​រួច​។ បើសិនជា​អាច​ទុក​ដល់​មួយ​ម៉ោង​ក៏​ល្អ​ដែរ​។ អាហារ និង​ភេសជ្ជៈ ជាពិសេស​មាន​ជាតិ​អាស៊ីត​ខ្ពស់ គឺមាន​ឥទ្ធិពល​មួយ​ទៅលើ​ស្រទាប់​ការពារ​របស់​ធ្មេញ ព្រមទាំង​ផ្នែក​ខាងក្រោម​នៃ​ស្រទាប់​នេះ​។ ការធ្វើ​ចលនា​របស់​ច្រាស​ដុសធ្មេញ​អាច​រុញ​អាស៊ីត​នេះ​ចូល​កាន់តែ​ជ្រៅ​ក្នុង​ធ្មេញ​បាន រហូតដល់​មាន​អាកា​រៈ​ស្រៀវធ្មេញ​កាន់តែខ្លាំង​ទៀតផង​។​

​ប្រើ​សាប៊ូ​សម្លាប់​បាក់តេរី​ជា​ញឹកញាប់​
​បាក់តេរី​ដ៏​មាន​ប្រយោជន៍​ជាច្រើន​ដែល​រស់​នៅលើ​ស្បែក​របស់​យើង ដើរតួនាទី​មួយ​ក្នុងការ​ការពារ​រាងកាយ​យើង​ដែរ​។ បើសិនជា​អ្នក​ប្រើ​សាប៊ូដុំ​ដែលមាន​នាទី​សម្លាប់​បាក់តេរី​ជា​ញឹកញាប់ ដុស​សម្អាតខ្លួន នោះ​បាក់តេរី​មាន​ប្រយោជន៍​ជាច្រើន​នឹងត្រូវ​បាត់បង់​ជាមិនខាន​ទេ​។ ដូច្នេះ​យក​ល្អ​គួរតែ​ប្រើ​វា​សម្រាប់​លាងដៃ​កុំ​ឲ្យ​ច្រើនជាង​ពីរដង​ក្នុង​មួយ​សប្តាហ៍​អី​។​

​ស្លៀកខោ​ខូវប៊យ​តឹងៗ​
​ថ្វីបើ​ខោ​ខូវប៊យ​តឹងៗ​មើលទៅ​ចេញ​រាង​ស្អាត​មែន​ក៏ដោយ ប៉ុន្តែ​កាលណា​វា​ស្ក​ត់​លើ​ស្បែក​យូរ​ក៏​មិនល្អ​ដែរ​។ វា​នឹងធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​គ្មាន​ផាសុកភាព និង​បង្ក​ជា​បញ្ហា​ច្រើន​ដល់​សរសៃប្រសាទ​ថែម​ទៀតផង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com