កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea រកបាន​ជាង​១៩០​លាន​ដុល្លារ ពី​ការ​ឈ្នះ​ជើងឯក Premier League
02, Jun 2017 , 7:19 pm        
រូបភាព
​ក្រុម​តោ​ខៀវ Chelsea អា​ចរក​ចំណូល​ពី Premier League បាន​រហូតដល់​ទៅ ១៥០​លាន​ផោន ប្រមាណ​១៩៣​លាន​ដុល្លារ​អាមេរិក​នៅ​រដូវ​កាល​នេះ ច្រើនជាង​ក្រុម Leicester City ដែល​ឈ្នះ​ជើងឯក​នេះ​កាលពី​ឆ្នាំមុន​៥០%​។​



​ក្នុង​មួយ​រដូវ​កាល ២០១៦-២០១៧ Premier League បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដល់​ក្រុម​ទាំង​២០​សរុប ២.៤​ពាន់​លាន​ផោន ប្រហែល​ជាង​៣​ពាន់​លាន​ដុល្លារ ខណៈដែល​កាលពី​រដូវ​កាល​មុន​ចំណាយ​អស់​តែ​ជាង ២​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។ ប្រាក់​ដែល​ត្រូវ​ចំណាយ​នេះ​គឺ​បានមកពី ការធ្វើ​ពាណិជ្ជកម្ម ការលក់​សិទ្ធិ​ផ្សាយ​តាម​ទូរទស្សន៍ និង​កិច្ចសន្យា​ផ្សេងៗ​ទៀត​។​

​ជាមួយគ្នានេះដែរ ក្រុម​៣​ដែល​ត្រូវ​កាត់​ចេញពី Premier League ទៅលេង​នៅ​ក្របខណ្ឌ​Championship រដូវ​កាល​ក្រោយ​ក៏​ទទួលបាន​ប្រាក់រង្វាន់​គួរសម​ដែរ ដោយ Hull City បាន ៩៧​លាន​ផោន ប្រហែល​ជាង​១២៤​លាន​ដុល្លារ Middlesbrough ទទួលបាន ៩៨​លាន​ផោន ប្រមាណ​១២៦​លាន​ដុល្លារ និង Sunderland បាន ៩៣​លាន​ផោន ប្រហែល​ជិត​១២០​លាន​ដុល្លារ​៕

​ខាងក្រោម​នេះ​ជាតា​រាង​ចំណាយ​សរុប​សម្រាប់​ក្រុម​ទាំង​២០ នៅ Premier League រដូវ​កាល ២០១៦-២០១៧៖




Tag:
 បាល់ទាត់​
  Chelsea
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com