កីឡាអន្តរជាតិ
អន្តរជាតិ
Juventus ប្តូរ​ឈ្មោះ​កីឡដ្ឋាន​ថ្មី​ទៅជា Allianz Stadium
02, Jun 2017 , 4:38 pm        
រូបភាព
​ក្លិប​សេះបង្កង់ Juventus នឹង​ប្តូរ​ឈ្មោះ​កីឡដ្ឋាន​របស់ខ្លួន​ទៅជា Allianz Stadium វិញ​បន្ទាប់ពី​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​របស់​អា​ល្លឺ​ម៉​ង់ Allianz រយៈពេល​៦​ឆ្នាំ ពោលគឺ​ចាប់ពី​ខែកក្កដា ឆ្នាំ​២០១៧​នេះ​តទៅ​រហូតដល់​ឆ្នាំ​២០២៣​។



​បើតាម Football Italia ក្រុមហ៊ុន​ធានារ៉ាប់រង Allianz ដែលមាន​មូលដ្ឋាន​ក្នុងប្រទេស​អាល្លឺម៉ង់ បាន​ទិញ​សិទ្ធិ​ដាក់ឈ្មោះ​កីឡដ្ឋាន​របស់​ក្រុម Juventus ទៅជា Allianz Stadium វិញ​ដែល​បច្ចុប្បន្ន​ទឹកដី​ក្លិប​ជើងឯក​អ៊ីតាលី Serie A នេះ មាន ឈ្មោះថា Juventus Stadium​។​



​ក្រៅពី Juventus ក្រុមហ៊ុន​របស់​អាល្លឺម៉ង់​មួយ​នេះ​ក៏មាន​កីឡដ្ឋាន​មួយចំនួនទៀត​ដែលមាន​ភ្ជាប់​ឈ្មោះ Allianz ផងដែរ ដូចជា​កីឡដ្ឋាន Allianz Arena របស់ Bayern Munich និង​Allianz Riviera របស់ Nice៕


Tag:
 បាល់ទាត់​
  Juventus
  Allianz Stadium
© រក្សាសិទ្ធិដោយ thmeythmey.com