ជាតិ
ពិធីករ​ដ៏ល្បី លោក អ៊ិត សេដ្ឋា ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់
04, Jun 2017 , 11:36 am        
រូបភាព
ដោយ: ថ្មីៗ
លោក អ៊ិត សេដ្ឋា ពិធីករ​ដ៏ល្បីឈ្មោះ​នៅកម្ពុជា ត្រូវបាន​បញ្ជូន​ទៅ​កាន់មន្ទីរពេទ្យរុស្ស៊ី។ នេះ​បើតាម​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈបណ្តាញ​សង្គមហ្វេសប៊ុក​របស់​តារាកំប្លែងពែកមី ដែល​ស្ថិតនៅ​លើ​រថយន្តសង្គ្រោះបន្ទាន់ជាមួយលោក សេដ្ឋា។



លោក អ៊ិត សេដ្ឋា មាន​ប្រជាប្រិយភាពយ៉ាងខ្លាំង តាមរយៈការងារជាពិធីករនៅប៉ុស្តិ៍លេខ៥ និងបច្ចុប្បន្ននៅទូរទស្សន៍ CTN, MyTV។ លោក ពែកមី បានបញ្ជាក់ថា ពិធីកររូបនេះ បាន​ធ្លាក់ខ្លួន​ឈឺរ៉ាំរ៉ៃយូរណាស់មក​ហើយ ដោយ​ចំណាយលុយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​លើ​ការព្យាបាល​ជំងឺ។


Tag:
 អ៊ិត សេដ្ឋា
© រក្សាសិទ្ធិដោយ thmeythmey.com