ជាតិ
សេដ្ឋកិច្ច
ក្រសួង​ការងារ បញ្ចេញ​ឈ្មោះ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ស្របច្បាប់​ទាំង ៧៧
05, Jun 2017 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ដើម្បី​ការពារ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែលមាន​បំណង​ចង់ទៅ​ធ្វើការ​នៅ​បរទេស​ដោយ​ស្របច្បាប់ ឬ​ការធ្វើ​ចំណាកស្រុក​ដោយ​សុវត្ថិភាព ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានប្រកាស​ឈ្មោះ​ទីភ្នាក់ងារ​ឯកជន​ទាំង ៧៧ ក្រុមហ៊ុន ដែល​ទទួល​ការអនុញ្ញាត​ពី​ក្រសួង​ក្នុងការ​ជ្រើសរើស បណ្ដុះបណ្ដាល បញ្ជូន និង​គ្រប់គ្រង​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​បរទេស​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រ​សូង នៅ​ថ្ងៃទី​២៩​ខែឧសភា​។​



​ជាមួយគ្នានេះ ក្រសួង​បាន​អំពាវនាវ​ដល់​សាធារណជន​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ជនខិលខូច ជន​ឆ្លៀតឱកាស ជាពិសេស​ក្រុមហ៊ុន ឬ​អង្គការ​មួយចំនួន​ដែល​មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​របស់​ក្រសួង​។ ប្រសិនបើ​បាន​ជួប​ករណីនេះ គេ​អាច​ផ្ដល់ព័ត៌មាន​មកនាយក​ដ្ឋា​ន​មុខរបរ និង​ហត្ថ​ពលកម្ម​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តាមរយៈ​ទូរ​សព្ទ​លេខ ០២៣ ៨៨០ ៤៧៤ ឬ ០១១ ៨៩៨ ៩១២ ឬ ០៩៨ ៧៦៥ ៤១១ ឬ​ទាក់ទង​ដោយផ្ទាល់​ទៅ​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រាជធានី ខេត្ត​ទាំង​២៥ ។​








Tag:
 ពលករ​
© រក្សាសិទ្ធិដោយ thmeythmey.com