កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo រកបាន​៩៣​លាន​ដុល្លារ ក្លាយជា​អត្ត​ព​លិ​ក​រកចំណូលបាន​ច្រើនជាងគេ​លើ​លោក​
08, Jun 2017 , 2:11 pm        
រូបភាព
Cristiano Ronaldo បាន​ក្លាយជា​អត្ត​ព​លិ​ក​ដែល​រកចំណូលបាន​ច្រើនជាងគេ​បំផុត​លើ​លោក​ប្រចាំឆ្នាំ​២០១៧ ពោលគឺ​រកបាន​៩៣​លាន​ដុល្លារ​ក្នុង​រយៈពេល​១២​ខែ​។​



​ទស្សនាវដ្ដី Forbes បាន​ស្រង់​ទិន្នន័យ​ប្រាក់ចំណូល​ទាំង​៩៣​លាន​ដុល្លារ​របស់​ខ្សែប្រយុទ្ធ​ក្រុម Real Madrid វ័យ​៣២​ឆ្នាំនេះ តាមរយៈ​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ ប្រាក់​បន្ថែម និង​ការលក់​សិទ្ធិ​ផ្សាយពាណិជ្ជកម្ម​ផ្សេងៗ​កាលពី​ឆ្នាំមុន ដែល​កើន​រហូតដល់​ទៅ​៥​លាន​ដុល្លារ​។ Ronaldo ក៏​ធ្លាប់​គ្រង​តំណែង​នេះ​ម្តង​ផងដែរ​កាលពី​ឆ្នាំ​២០១៦​។​

​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ នាំមុខ​កីឡាករ​បាល់បោះ LeBron James ដែល​រកប្រាក់​បាន ៨៦​លាន​ដុល្លារ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២ និង​លេខ​៣​គឺ​ខ្សែប្រយុទ្ធ​របស់ Barcelona កីឡាករ Lionel Messi ដែល​រកចំណូលបាន ៨០​លាន​ដុល្លារ​។​

Forbes បាន​ចាត់​ចំណាត់ថ្នាក់​ខាងលើនេះ ក្នុងចំណោម​អត្ត​ព​លិ​ក​ទាំង​១១​ប្រភេទ​កីឡាករ​ផ្សេងៗ​គ្នា ក្នុងនោះ​រួមមាន​កីឡាករ​បាល់បោះ​មកពី​ក្របខណ្ឌ NBA រហូតដល់ ៣២​នាក់ ក្នុងចំណោម​អត្ត​ព​លិ​ក​ទាំង​១០០​នាក់​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​នេះ ដែល​កើន​ពី​១៨​នាក់​កាលពី​ឆ្នាំ​២០១៦​។ ក្រៅពីនោះ​មាន​អ្នកកីឡា​បេស​ប៊​ល (Baseball) ២២​នាក់ អ្នកលេង​កីឡា​បាល់ឱប​របស់​អាមេរិក ១៥​នាក់ កីឡាករ​បាល់ទាត់​៩​នាក់ រួម​ជាមួយនឹង​កីឡាករ​ផ្សេងៗ​ទៀត​។​

​សរុប​ប្រាក់ចំណូល​ប្រចាំឆ្នាំ​២០១៦​របស់​អត្ត​ព​លិ​ក​ទាំង​១០០​នាក់​ដែល​រកបាន​ក្នុង​រយៈពេល​១២​ខែ​ចុងក្រោយ មាន​ចំនួន ៣.១១​ពាន់​លាន​ដុល្លារ​អាមេរិក ធ្លាក់ចុះ​ជាង​ឆ្នាំមុន​ដែល​រកបាន ៣.១៥​លាន​ដុល្លារ​អាមេរិក​៕

​ខាងក្រោម​នេះ​ជា​ឈ្មោះ​កីឡាករ​ទាំង​១០​រូប​ដែល​រកចំណូលបាន​ច្រើនជាងគេ​ប្រចាំឆ្នាំ​២០១៧

1-Cristiano Ronaldo កីឡាករ​បាល់ទាត់ ($93m/£72.05m)
2-LeBron James កីឡាករ​បាល់បោះ ($86.2m/£66.79m)
3-Lionel Messi កីឡាករ​បាល់ទាត់ ($80m/£61.98m)
4-Roger Federer កីឡាករ​វាយ​កូន​បាល់ ($64m/£49.58m)
5-Kevin Durant កីឡាករ​បាល់បោះ ($60.6m/£46.95m)
6-Andrew Luck កីឡាករ​បាល់ឱប ($50m/£38.74m)
7-Rory McIlroy កីឡាករ​វាយ​កូន​ហ្គោល ($50m/£38.74m)
8-Stephen Curry កីឡាករ​បាល់បោះ ($47.3m/£36.64m)
9-James Harden កីឡាករ​បាល់បោះ ($46.6m/£36.10m)
10-Lewis Hamilton កីឡាករ​ប្រណាំង​រថយន្ត Formula 1 ($46m/£35.64m)




Tag:
 Forbes
  Cristiano Ronaldo
  អត្ត​ព​លិ​ករក​ចំណូល​ច្រើនជាងគេ
© រក្សាសិទ្ធិដោយ thmeythmey.com