ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដឹងអត់ថា បុរសអាយុកាន់តែច្រើន កាន់តែងាយកើតជំងឺទាំងនេះ
× នៅពេលអ្នកនៅក្មេង អ្នកពិតជាមានសុខភាពល្អខ្លាំងណាស់។ ប៉ុន្តែ ដល់ពេលអាយុកាន់តែច្រើន អ្នកប្រហែលជាត្រូវការយកចិត្តទុកដាក់ឲ្យបានច្រើនចំពោះរាងកាយ និងសរីរាង្គសំខាន់ៗក្នុងខ្លួន ព្រោះរបៀបរស់នៅមួយចំនួនអាចធ្វើឲ្យអ្នកងាយនឹងកើតជំងឺបានបើសិនជាមិនបានសម្គាល់ដឹងអំពីអាការៈព្រមានរបស់វា។ ខាងក្រោមនេះគឺជាបញ្ហាសុខភាពមួយចំនួន ដែលបុរសគ្រប់គ្នាគួរតែស្វែងយល់ផងនៅពេលខ្លួនឯងអាយុកាន់តែច្រើន ដើម្បីចាត់វិធានការគ្រប់គ្រងវាជាមុន៖
ជំងឺបេះដូងសរសៃឈាម
កាលណាបុរសអាយុចាប់ពី ៤០ឆ្នាំឡើងទៅ គឺពិតជាងាយកើតជំងឺបេះដូងសរសៃឈាមខ្លាំងជាងមនុស្សស្រីណាស់។ ការសិក្សាបានបង្ហាញថា បុរសដែលមានជំងឺទឹកនោមផ្អែម គឺប្រឈមកាន់តែខ្ពស់នឹងជំងឺស្លោកសាច់បេះដូង ដាច់សរសៃឈាមខួរក្បាល ឬឆាប់ស្លាប់ ជាពិសេសនៅអាយុចន្លោះ ៤៧ ទៅ៥០ឆ្នាំ។
លិង្គមិនឡើងរឹង
វាគឺជារឿងពិតមួយដែលនិយាយថា សុខភាពបន្តពូជរបស់បុរសអាចនឹងធ្លាក់ចុះខ្លាំងនៅពេលអាយុកាន់តែច្រើន ប៉ុន្តែការដែលលិង្គមិនឡើងរឹងគ្រាន់តែជាផ្នែកមួយក្នុងរឿងនេះប៉ុណ្ណោះ ដែលជាហេតុនាំឲ្យការងារលើគ្រែមានការប៉ះពាល់យ៉ាងខ្លាំង។ តាមពិតទៅ បើសិនជាបុរសមានបញ្ហាសុខភាពដូចជា ជំងឺទឹកនោមផ្អែម លើសជាតិខ្លាញ់ក្នុងឈាម ឬលើសសម្ពាធឈាម ឱកាសនៃការកើតបញ្ហាលិង្គមិនឡើងរឹងគឺខ្ពស់ណាស់ក្នុងករណីដែលពួកគាត់អាយុចាប់ពី ៤០ឆ្នាំឡើងទៅ។
មហារីកក្រពេញប្រូស្តាត
បុរសគ្រប់រូបគួរតែប្រុងប្រយ័ត្នតិចតួចអំពីជំងឺមហារីកប្រភេទនេះ ព្រោះវាក៏កើតឡើងញឹកញាប់ចំពោះបុរសវ័យចំណាស់ៗដែរ។ តាមពិតទៅ បើសិនជាមិនមែនមហារីកទេ បញ្ហាផ្សេងៗទៀតទាក់ទងនឹងក្រពេញប្រូស្តាត ក៏អ្នកគួរតែទៅជួបពេទ្យដើម្បីព្យាបាលដែរ។ យ៉ាងណាមិញ ការពិនិត្យសុខភាព និងព្យាបាលបានត្រឹមត្រូវអាចជួយដោះស្រាយបញ្ហានេះបានដែរ។ ចូរចាំថា ការដែលមើលឃើញឈាមក្នុងទឹកនោមគឺជាអាការៈមួយនៃជំងឺមហារីកក្រពេញប្រូស្តាត។
ទំពែកក្បាល
ការជ្រុះសក់ចំពោះមនុស្សប្រុសគឺកើតមានញឹកញាប់ណាស់ ហើយក៏មិនមានបុរសច្រើនដែលអាចចៀសផុតពីរឿងនេះដែរ។ យ៉ាងណាមិញ វាគ្រាន់តែជាបញ្ហាតិចតួចប៉ុណ្ណោះ ហើយក៏មិនបាច់ខ្លាចអ្វីដែរ។ មានទំនាក់ទំនងខ្លាំងក្លាមួយរវាងការទំពែកក្បាល និងការប្រឈមខ្ពស់នឹងជំងឺមហារីកក្រពេញប្រូស្តាត៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com