ជាតិ
សេដ្ឋកិច្ច
កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​ក្នុង​ខែ​នេះ​
09, Jun 2017 , 8:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កម្ពុជា នឹង​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍ នៃ​ដៃគូ​សន្ទនា​សហប្រតិបត្តិការ​អាស៊ី​លើក​ទី​២ និង​សន្និសីទ​អន្តរជាតិ​លើក​ទី​១ ស្ដីពី​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព និង​ទីក្រុង​បេតិកភណ្ឌ​។ កិច្ចប្រជុំ​ទាំងនេះ នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី ១៦​ខែមិថុនា នៅ​ទឹកដី​អង្គរ ខេត្តសៀមរាប ។​



​សេចក្ដីជូនដំណឹង​រប​ស់​ក្រសួងទេសចរណ៍ ចេញផ្សាយ​នៅ​ថ្ងៃទី​៦​ខែមិថុនា បាន​ឲ្យ​ដឹងថា កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍ នៃ​ដៃគូ​សន្ទនា​សហប្រតិបត្តិការ​អាស៊ី​លើក​ទី​២ និង​សន្និសីទ​អន្តរជាតិ​លើក​ទី​១ ស្ដីពី​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព និង​ទីក្រុង​បេតិកភណ្ឌ​។

​ព្រឹត្តិការណ៍​នេះ​នឹង​រៀបចំ​នៅ​ខេត្តសៀមរាប  ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី ១៦​ខែមិថុនា នៅ​ទឹកដី​អង្គរ ដោយមាន​រដ្ឋមន្ត្រី​ទេសចរណ៍ និង​ប្រតិភូ​ជាន់ខ្ពស់​មកពី ២១ ប្រទេស​ចូលរួម​។
​សេចក្តីជូនដំណឹង​ដដែល ក៏បាន​បញ្ជាក់ដែរថា នៅ​ថ្ងៃទី​១២​ខែមិថុនា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ធ្វើជា​អធិបតី បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍ នៃ​ដៃគូ​សន្ទនា​សហប្រតិបត្តិការ​អាស៊ី​លើក​ទី​២​នេះ​។​

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អន្តរក្រសួង ដែល​ទទួល​រៀបចំ​វេទិការ​អន្តរជាតិ​នេះ កាលពី​ថ្ងៃទី​៦​មិថុនា​ថា វេទិកា​នេះ នឹងដាក់​ចេញ​វិធាន និង​ទិសដៅ​ថ្មីៗ សម្រាប់ធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍ និង​ការតម្រង់ទិស​សម្រាប់​អភិវឌ្ឍន៍​ទេសចរណ៍​បេ​តិ​ភណ្ឌ​វប្បធម៌ ប្រកបដោយ​និរន្តរភាព​នៅ​កម្ពុជា ដោយ​ផ្សារភ្ជាប់​ទៅនឹង​ទស្សនទាន នៃ​ការកសាង​ភាពជា​ដៃគូ​សហប្រតិបត្តិការ​ថ្មី​នៃ​ទេសចរណ៍ និង  វប្បធម៌ ដែល​បាន​ដាក់ចេញ​នៅក្នុង​សេច​ក្កី​ថ្លែង​ការរួម​សៀមរាប នៅក្នុង​សន្និសីទ​ពិភពលោក​ស្ដីពី​ទេសចរណ៍ និង​វប្បធម៌ កាលពី​ខែកញ្ញា​ឆ្នាំ​២០១៥ ៕


Tag:
 ទេសចរណ៍​
  ថោង ខុន​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com