កីឡាជាតិ
ជាតិ
មិត្តភាពអន្តរជាតិ៖ ២០ឆ្នាំក្រោយមក កម្ពុជានៅតែមិន​ឈ្នះឥណ្ឌូណេស៊ី
08, Jun 2017 , 8:31 pm        
រូបភាព
ចាន់ វឌ្ឍនាកា ព្យាយាម​វាយលុកទៅកាន់ក្រុមឥណ្ឌូណេស៊ី
ចាន់ វឌ្ឍនាកា ព្យាយាម​វាយលុកទៅកាន់ក្រុមឥណ្ឌូណេស៊ី
កម្ពុជាប្រឹងវាយបកលើឥណ្ឌូណេស៊ី។ រូបថត ទេព ពិទូរ្យ
កម្ពុជាប្រឹងវាយបកលើឥណ្ឌូណេស៊ី។ រូបថត ទេព ពិទូរ្យ
ជម្រើស១១នាក់ដំបូង ពលរដ្ឋ, វឌ្ឍនាកា, បូរ៉ាវី, វិសាល, តុលា, យ៉ាទី, សុធារដ្ឋ, ឈឿន, មុន្នីឧត្តម, ឌីណា, ផល្លីន
ជម្រើស១១នាក់ដំបូង ពលរដ្ឋ, វឌ្ឍនាកា, បូរ៉ាវី, វិសាល, តុលា, យ៉ាទី, សុធារដ្ឋ, ឈឿន, មុន្នីឧត្តម, ឌីណា, ផល្លីន
ខ្សែប្រយុទ្ធ Irfan Bachdim អតីត​កីឡាករ​យុវជន​ក្លិប Ajax Amsterdam បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​នាទី​២៥​ និងខ្សែបម្រើ Gian Zola រកបាន១គ្រាប់នៅចុងម៉ោង​ដើម្បី​នាំ​ឲ្យ​ឥណ្ឌូណេស៊ី​ឈ្នះ​កម្ពុជា ២-០ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែមិថុនា នេះ​។​



ជ័យជម្នះនៅថ្ងៃនេះ នាំឲ្យឥណ្ឌូណេស៊ី រក្សា​កំណត់ត្រាឈ្នះ​កម្ពុជា ក្នុងរយៈពេល​២០ឆ្នាំ ដោយ​កាលពី​ឆ្នាំ១៩៩៧ ក្រុមទាំងពីរ​ស្មើគ្នា ១-១ នាការប្រកួត​ជម្រុះ World Cup ប្រចាំតំបន់។ ជាមួយគ្នានេះ​ផងដែរ កម្ពុជា នៅតែមិនស្គាល់ជាតិ​ឈ្នះ​ឥណ្ឌូណេស៊ី ក្នុងរយៈពេល​៤៤​ឆ្នាំ ដោយជ័យ​ជម្នះចុងក្រោយ​របស់កម្ពុជាលើឥណ្ឌូណេស៊ី គឺ​ក្នុងជំនួប​វគ្គជុំទីមួយ President's Cup នៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដោយនៅកាលណោះ កម្ពុជាឈ្នះ ៣-២៕

Tag:
 បាល់ទាត់
  ជម្រើសជាតិកម្ពុជា
  មិត្តភាពអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com