ពីនេះ ពីនោះ
​តើ​អត្ថន័យ​នៃ​ពាក្យ​«​ធ្ងន់ធ្ងរ​»​មានការ​ប្រែប្រួល​ដូចម្តេច​?
09, Jun 2017 , 8:04 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ ធ្ងន់ធ្ងរ វចនានុក្រម​សម្តេច​សង្ឃ​ជួន​ណាត ពន្យល់ថា ជា​គុណសព្ទ ដែល​សំដៅលើ​មនុស្ស​មានចិត្ត​ធ្ងន់​, ដែល​ចេះ​អត់ទ្រាំ​, មាន​អំណត់​, ប៉ិន​អត់​ប៉ិន​ទ្រាំ​។ ឧទាហរណ៍ ចិត្ត​ធ្ងន់ធ្ងរ​, មនុស្ស​ធ្ងន់ធ្ងរ​។ ពាក្យ​ធ្ងន់ធ្ងរ​នេះ គេ​និយាយ​ចំពោះតែ​ចិត្ត​, អធ្យាស្រ័យ​ប៉ុណ្ណោះ ក្រៅពីនេះ​ពាក្យ​ដែល​ផ្សំ​ជាមួយនឹង​ធ្ងន់​នេះ មាន​ច្រើន ត្រូវ​ផ្សំ​តាម​គួរ​ដល់​ដំណើរ​សេចក្តី​។​



​ប៉ុន្តែ សម្រាប់​បច្ចុប្បន្ន មនុស្ស​ខ្មែរ​ស្ទើរ​ទូទាំងប្រទេស បាន​ប្រើប្រាស់​ពាក្យ​ធ្ងន់ធ្ងរ​នេះ ក្នុងន័យ​ផ្សេង​ទៅវិញ ដូចជា​ពាក្យ​ថា ឈឺធ្ងន់ធ្ងរ របួស​ធ្ងន់ធ្ងរ​។ វិបត្តិ​នយោបាយ ធ្លាក់​ដល់​កម្រិត​ធ្ងន់ធ្ង​រ ឬថា កំហុស​នេះ ធ្ងន់ធ្ងរ​ណាស់​ជាដើម​៕


© រក្សាសិទ្ធិដោយ thmeythmey.com