ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បំបៅ​ដោះ​កូន អាច​ហែល​ទឹក​បានទេ​?
09, Jun 2017 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​បានដឹង​រួចមកហើយ អំពី​អត្ថប្រយោជន៍​យ៉ាង​អស្ចារ្យ នៃ​ការ​ហែល​ទឹក​អំឡុងពេល​មាន​ផ្ទៃពោះ​។ ការ​ហែល​ទឹក​អំឡុងពេល​មាន​ផ្ទៃពោះ អាចជួយ​កាត់បន្ថយ​ការឈឺ​ចុកចាប់​ខ្នង និង​ចង្កេះ​។ វា​ក៏​ជួយ​ឲ្យ​ស្ត្រី​មាន​សុខភាព​ល្អ ព្រមទាំង​ងាយស្រួល​សម្រាលកូន​ថែម​ទៀតផង​។​--

​ថ្ងៃនេះ យើងខ្ញុំ​នឹង​ប្រាប់​អ្នកផង​ដែរ​ថា​តើ ការ​ហែល​ទឹក​អំឡុងពេល​បំបៅ​ដោះ​កូន ល្អ ឬ​មិនល្អ ចំពោះ​អ្នក​ម្តាយ​។​

•    អ្នក​ម្តាយ​មួយចំនួន​គិតថា ការ​ហែល​ទឹក​អាច​សម្រក​ទម្ងន់​បាន​លឿន ប៉ុន្តែ អ្នក​គួរ​សាកសួរ​គ្រូពេទ្យ​របស់​អ្នក ថា​តើ​ពេលណា ទើប​អ្នក​អាច​ហែល​ទឹកបាន ក្រោយពេល​សម្រាលកូន​។​

•    ពេល​ហែល​ទឹក អ្នក​អាច​ប៉ះពាល់​នឹង​សារធាតុ​ក្ល​រី​ន និង​សារធាតុ​នានា​ផ្សេងទៀត ដូច្នេះ វា​មិន​ប្រាកដថា វា​នឹងមាន​សុវត្ថិភាព ចំពោះ​កូនតូច​របស់​អ្នក​។ ដូច្នេះ សូម​ប្រយ័ត្ន ហើយ​អ្នក​គួរ​ចៀសវាង​ការ​ហែល​ទឹក​បែបនេះ​។​

•    ក្បាល​សុដន់ និង​ស្បែក​របស់​អ្នក អាចមាន​ជាប់​សារធាតុ​គីមី​នានា នៅក្នុង​អាង​ហែល​ទឹក ដូច្នេះ វា​មិនមាន​សុវត្ថិភាព សម្រាប់​កូន​របស់​អ្នក ពេល​គេ​បៅដោះ​អ្នក​ឡើយ​។​

•    ការ​ហែល​ទឹក ធ្វើ​ឲ្យ​អ្នក​បញ្ចេញ​អ័រម៉ូន និង​ថាមពល​ជាច្រើន ដូច្នេះ វា​អាច​ប៉ះពាល់​ការបញ្ចេញ​ទឹកដោះ​របស់​អ្នក​។​

•    ត្រូវ​ចាំ​ថា បើ​អ្នក​ទៅ​ហែល​ទឹក អ្នក​ត្រូវ​សម្អាត​រាងកាយ​របស់​អ្នក​ឲ្យ​ស្អាត ជាពិសេស ក្បាលដោះ មុននឹង​ឲ្យ​កូនបៅ ឬ​ប៉ះពាល់​កូន​៕



© រក្សាសិទ្ធិដោយ thmeythmey.com