តើ​អ្នកដឹង​ទេ​ថា ពាក្យ​«​វាំងនន​» ជា​ពាក្យ​ផ្សំ​រវាង​ពាក្យ​ខ្មែរ និង​ពាក្យ​សៀម​?
ពីនេះ ពីនោះ / មិនយល់...!
តើ​អ្នកដឹង​ទេ​ថា ពាក្យ​«​វាំងនន​» ជា​ពាក្យ​ផ្សំ​រវាង​ពាក្យ​ខ្មែរ និង​ពាក្យ​សៀម​?
10, Jun 2017 , 7:23 am        
រូបភាព
ដោយ: ថ្មីៗ
វាំងនន ជា​ពាក្យ​ផ្សំ​ពីរ​ម៉ាត់ រវាង​ពាក្យ​ខ្មែរ​និង​សៀម​។ គឺ​ភាសា​ខ្មែរ​វាំង មានន័យថា ពាំង ឬ​បាំង ឯ​នន មកពី​ពាក្យ​សៀម ណន មានន័យថា ដេក​។



វចនានុក្រម​ខ្មែរ សម្តេច​សង្ឃរាជ​ជួនណា​ត់ វាំងនន មកពី​នាមសព្ទ សំពត់​ផ្ទាំង​ធំ​សម្រាប់​ចង​បិទបាំង​កន្លែងដេក​, ឬ​រនាំង​ធំ​ជាដើម ចាស់​ពី​ដើម ច្រើន​ប្រើ​សំពត់​ព័ណ៌​។ ឧទាហរណ៍  ចង​វាំងនន​, ឬ​បាំងវាំងនន​។​

​តាម​លំនាំ​ពាក្យ​នេះ សមតែ​នឹង​យល់ថា វាំង " បាំង " ជា​ពាក្យ​ខ្មែរ​, ន្ច​ន អាន​ថា​. ន៉​ន ឬ​ណន ភាសា សៀម​ប្រែ​ថា " ដេក " ដូច្នេះ ពាក្យ​ថា វាំងនន មានន័យថា  សំពត់​សម្រាប់​បាំង​ដេក​។  ប៉ុន្តែ តាម​ភាសា​សៀម​តែម្តង មិន​ប្រើពាក្យ​វាំងនន​នេះ សម្គាល់ថា សំពត់​បាំង​ដេក (​វ័ង​ន៉​ន ឬ​វ័ង​ន្ច​ន​)​ទេ ។ វាំងនន សៀម​ហៅថា មា់ន អាន​ថា ម៉ាន់​, មិនមែន​ហៅ វ័ង​ន្ច​ន ( វុ័​ង​ន៉​ន ) ឡើយ​៕



© រក្សាសិទ្ធិដោយ thmeythmey.com