ពីនេះ ពីនោះ
អ្វី​ទៅជា «​កាបូន​ខ្មៅ​» និង «​កាបូន​បម្រុង​»?
10, Jun 2017 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ  «​កាបូន​ខ្មៅ​» និង «​កាបូន​បម្រុង​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​



«​កាបូន​ខ្មៅ​» (Black carbon) ជា​ប្រភេទ អាអេរ៉ូសូល ដែល​ត្រូវបាន​កំណត់ដោយ​ផ្អែកលើ​រង្វាស់​នៃ​ការ​ស្រូប​ពន្លឺ​និង​កម្រិត​ប្រតិកម្ម​គីមី និង​/​ឬ​ភាព​ស៊ប់​នឹង​កម្ដៅ​។ ពេលខ្លះ កាបូន​ខ្មៅ​សំដៅ​ដល់​ម្រែងភ្លើង​។​
 
​ចំណែកឯ «​កាបូន​បម្រុង​» (Carbon buffer) ជា​បរិមាណ​ឥណទាន​កាបូន ដែល​ត្រូវបាន​កំណត់ដោយ​ផ្អែកលើ​ការវិភាគ​ហានិភ័យ​ឬ​វិធាន​នៃ​ស្តង់ដា​មួយ​ដែល​ត្រូវបាន​កំណត់ទុក ដោយឡែក​និង​ហាម​មិន​ឱ្យធ្វើ​ពាណិជ្ជកម្ម ដើម្បី​ធានា​សុពលភាព​ឥណទាន​កាបូន​ពី​គម្រោង​មួយ ពេល​មាន​ហេតុការណ៍​ការ​លេច​ធ្លាយ​កាបូន ឬ​ភាពមិន​អចិន្ត្រៃយ៍​។​
 
​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕

© រក្សាសិទ្ធិដោយ thmeythmey.com