ជាតិ
សេដ្ឋកិច្ច
រយៈពេល៥ខែ ពន្ធដារប្រមូលចំណូលបាន ១០២០ លានដុល្លារ
×
ភ្នំពេញ៖ រដ្ឋាភិបាលប្រមូលចំណូលពន្ធ-អាករបានចំនួន ១០២០ លាននិង៥សែនដុល្លារអាមេរិក ក្នុងរយៈពេល៥ខែដើមឆ្នាំនេះកើនឡើង ៤៤ភាគរយ បើធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំ២០១៦ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៩ខែមិថុនា។
ការប្រមូលចំណូលបានជាង ១០២០ លានដុល្លារនេះបាននាំឲ្យរដ្ឋាភិបាលសម្រេចបាន ៥៩,៤៩ភាគរយនៃផែនការប្រមូលពន្ធប្រចាំឆ្នាំ។ បើគិតតែក្នុងខែឧសភា រដ្ឋាភិបាលរកចំណូលពន្ធបាន ១៣៨,៥៣ លានដុល្លារ។
កាលពីឆ្នាំ ២០១៦ ការប្រមូលពន្ធសម្រេចបាន ១៤៤៩ លានដុល្លារ កើនឡើង ២៨,៥ភាគរយ បើធៀបនឹងឆ្នាំ២០១៥ ៕
© រក្សាសិទ្ធិដោយ thmeythmey.com