ពីនេះ ពីនោះ
ប្រយ័ត្នប្រើប្រាស់ពាក្យ «​ទុន»​​ និង «ទន់​» ច្រឡំអត្ថន័យគ្នា ! ​
11, Jun 2017 , 7:47 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ភាគច្រើន​នៅតែ​ប្រើពាក្យ​«​ទុន» និង​ «ទន់​»នេះ​ខុស​ដោយ​មិនដឹងថា ពាក្យ​មួយណា​សម្រាប់​ប្រើ​ក្នុងន័យ​ណាមួយ​នៅឡើយ​ទេ​។ បើតាម​នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ទាំងពីរ​នេះ​ប្រើ​ក្នុងន័យ​ខុសគ្នា​យ៉ាង​ដូច្នេះ​៖



១) ពាក្យ «​ទុន​» ជា​នាម​មានន័យថា ប្រាក់​ដើម​, របស់​ដើម គឺ​ប្រាក់​ឬ​របស់​សម្រាប់​ចាយ​, សម្រាប់​ប្រើ​ប្រកប​កិច្ចការ ឲ្យ​ចម្រើន​ប្រយោជន៍​ឡើង​។ ឧទាហរណ៍​៖ ដើមទុន​, ខាត​ទុន​ឬ​ខាតដើម​។ ល​។

២) ពាក្យ «​ទន់​» ជា​គុណនាម​មានន័យថា ទី​នៃ​ពី​រឹង គឺ​ដែល​បត់បែន​, ពត់​, ច្របាច់​ច្របល់​បាន មិន​បាក់​មិន​បែក​។ ឧទាហរណ៍​៖ សាច់​ទន់​, សក់​ទន់​។ ល​៕


© រក្សាសិទ្ធិដោយ thmeythmey.com