ពីនេះ ពីនោះ
ខ្មែរ​អាចធ្វើ​បាន​!
11, Jun 2017 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
 ខ្មែរ​អាចធ្វើ​បាន​!
​កំណាព្យ បទ កាកគតិ​
 
-​ស្ទើរ​គ្រប់​កិច្ចការ​ ​ពីមុន​ឃើញថា​ ​មិនសូវមាន​ខ្មែរ​
​កាន់​កិច្ចការ​ធំ​ ​លុយដុំ​នៅក្បែរ​ ​បើ​មាន​ត្រឹមតែ​
​ជា​ជំនួយការ​។


 
-​គេ​អ្នក​ចាត់តាំង​ ​ខ្មែរ​ប្រើ​កម្លាំង​ ​ធ្វើការ​ធម្មតា​
​ការងារ​សំខាន់​ ​ត្រូវ​ប្រើ​ប្រាជ្ញា​ ​គេ​បាន​ដៅ​ថា​
​សម្រាប់​អ្នក​ក្រៅ​។​
 
-​ពេលនេះ​ចាប់​ប្រែ​ ​ខ្មែរ​ធ្វើ​ថៅកែ​ ​ក្លាយជា​ដង្ខៅ​
​ខ្មែរ​កាន់​ប្រា​ក់លាន​ ​មាន​ទាំង​កូនចៅ​ ​ចង្អុល​ទិសដៅ​
​រៀបចំ​ផែនការ​។​
 
-​ជា Investor​ ​ថែម​Manager​ ​កាន់​លាន​ដុល្លារ​
​រៀបចំ​យុទ្ធសាស្ត្រ​ ​ចេញ​ច្បាស់​ផ្លែផ្កា​ ​បង្កើត​ទីផ្សារ​
​ធ្វើការ​ក្នុងស្រុក​។​
 
-​ខ្មែរ​អាចជួយ​ខ្មែរ​ ​បាន​ទាំង​ក្រុង​ស្រែ​ ​មុខ​ប្រែ​ទ្រព្យ​ស្តុក​
​បង្កើត​របរ​ ​ខ្លះ​មាន​ស្រណុក​ ​លែង​ចាកចោល​ស្រុក​
​សម្រុក​ធ្វើការ​។​
 
-​មាន​អ្នក​ពូកែ​ ​បើក​ក្រុមហ៊ុន​ខ្មែរ​ ​ស្រុក​ក្រៅ​ផង​ណា​
​បង្កើត​Brand ខ្មែរ​ ​គេ​ស្គាល់​ខេមរា​ ​នេះ​បញ្ជាក់ថា​
​ខ្មែរ​អាចធ្វើ​បាន​៕
 
​និពន្ធ​ដោយ ប៉ាកកា​ខ្មៅ​!
 
 

© រក្សាសិទ្ធិដោយ thmeythmey.com