ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ពេល​សម្ពាធ​ឈាម​ចុះខ្សោយ អាចមាន​អារម្មណ៍​ដឹង​មុន​ដែរ​ទេ​?
12, Jun 2017 , 9:34 am        
រូបភាព
ដោយ: ថ្មីៗ
​បេះដូង​ប្រៀបដូចជា​ម៉ាស៊ីន​សប់​ឈាម​ដ៏​ខ្លាំង​មួយ​អញ្ចឹង ដែល​វា​អាច​ច្របាច់​ឈាម​ចេញទៅ​គ្រប់កន្លែង​ទាំងអស់​នៃ​រាងកាយ​តាមរយៈ​សរសៃឈាម​។ សម្ពាធ​ឈាម​អាច​វាស់​ដឹង​តាមរយៈ ការ​វាស់​លើ​កម្លាំង​ឈាម​ដែល​បាញ់​ចេញពី​បេះដូង​ខ្ទុប​ទៅនឹង​ជញ្ជាំង​សរសៃឈាម​។ ចំពោះ​សម្ពាធ​ឈាម​ធម្មតា​គឺ​ពី​ចន្លោះ ៩០/៦០ ទៅ ១៤០/៩០ mmHg​។ កាលណា​សម្ពាធ​ឈាម​ចុះ​ទាប​ជាង ៩០/៦០ mmHg មានន័យថា សម្ពាធ​ឈាម​ខ្សោយ​ហើយ​។​



​តើ​មាន​អារម្មណ៍​ដូច​ម្តេចទៅ​ដែល​អាច​បញ្ជាក់ថា​វា​ជាការ​ខ្សោយ​សម្ពាធ​ឈាម​?

    នៅពេល​សម្ពាធ​ឈាម​ចុះខ្សោយ ការផ្គត់ផ្គង់​អុកស៊ីសែន​ទៅគ្រប់​សរីរាង្គ​នឹង​ថយចុះ​។ ការ​កង្វះ​អុកស៊ីសែន​ទៅ​ចិញ្ចឹម​ខួរក្បាល​អាច​បណ្តាល​ឲ្យ​មាន​អាកា​រៈ ឈឺក្បាល ឬ​វិលមុខ​។ បើសិនជា​ករណី​ធ្ងន់ធ្ងរ វា​អាច​បណ្តាល​ឲ្យ​ស​ន្លា​ប់​បាន​ទៀតផង​។ កាលណា​ករណីនេះ​ចេះតែ​បណ្តោយ​យូរ​ទៅៗ នឹងធ្វើ​ឲ្យ​ងាប់​កោសិកា​ខួរក្បាល​មិនខានឡើយ​។​
    នៅពេល​សម្ពាធ​ឈាម​ខ្សោយ ការផ្គត់ផ្គង់​ឈាម​ទៅ​ចិញ្ចឹម​សាច់​បេះដូង​ក៏​ថយចុះ​ដែរ ដែល​នាំ​ឲ្យ​កើតជា​បញ្ហា​ឈឺទ្រូង ឬ​ពិបាក​ដកដង្ហើម​។ នៅពេល​សម្ពាធ​ឈាម​ខ្សោយ ចង្វាក់បេះដូង​នឹង​កើតឡើង​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​ដែល​ភាពខ្វះ​នៃ​សម្ពាធ​ឈាម ដូច្នេះ​អ្នកជំងឺ​អាច​នឹងមាន​អាកា​រៈ​ញ័រ​ដើមទ្រូង​ថែមទៀត​។​
    នៅពេល​សម្ពាធ​ឈាម​ចុះខ្សោយ ស្បែក​នឹង​ទៅជា​ស្លេកស្លាំង និង​ត្រជាក់​ខ្លាំង​។ រឿងនេះ​កើតឡើង​ដោយសារតែ​សរសៃឈាម​នៅ​ស្បែក​រួម​តូច ដើម្បី​ជំរុញ​ដល់​ការផ្គត់ផ្គង់​ឈាម​ទៅ​សរីរាង្គ​ក្នុង​ខ្លួន​ដូចជា ខួរក្បាល និង​បេះដូង ឲ្យ​គ្រប់​សិន​។​
    មាន​ជំងឺ​ច្រើនណាស់​ដែល​អាច​បណ្តាល​ឲ្យ​សម្ពាធ​ឈាម​ចុះខ្សោយ ហើយ​រោគសញ្ញា​របស់​វា​ក៏មាន​ផ្សំ​នូវ​កត្តា​មូលហេតុ​របស់​វា​មកជា​មួយ​ដែរ​។​
    នៅពេល​សម្ពាធ​ឈាម​ចុះខ្សោយ​ដោយសារតែ​ចំណុះ​ឈាម​ថយចុះ អ្នកជំងឺ​អាច​នឹងមាន​អារម្មណ៍​វិលមុខ ឬ​ងងឹតមុខ​ខណៈពេល​កំពុង​តែ​ឈរ ឬ​ងើប​ពី​អង្គុយ​។​
    បើសិនជា​មូលហេតុ​នៃ​សម្ពាធ​ឈាម​ថយចុះ​ទាក់ទង​នឹង​ការ​ក្រិន​រឹង​របស់​សរសៃឈាម​អា​អក អ្នកជំងឺ​អាច​នឹង​សន្លប់ ឬ​ងងឹតមុខ​ក្នុង​ពេលធ្វើ​សកម្មភាព​ណាមួយ​ខ្លាំងក្លា​។​
    ទាំង​ជំងឺ​កង្វះ និង​លើស​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​សុទ្ធតែ​អាច​បណ្តាល​ឲ្យ​សម្ពាធ​ឈាម​ថយចុះ​ទាំងអស់ ហើយ​អ្នក​ក៏​អាច​ធ្លាប់មាន​អា​ការៈពាក់ព័ន្ធ​ជាច្រើន​ទៀត​ទាក់ទង​នឹង​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com