ជាតិ
គ​.​ជ​.​ប ចាប់ផ្តើម​រាប់​សន្លឹកឆ្នោត​ឡើងវិញ នៅ​ការិយាល័យ​បោះឆ្នោត​ចំនួន​២៣ ក្នុង​ខេត្តស្វាយរៀង​
12, Jun 2017 , 11:04 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២0១៧​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​រាប់​សន្លឹកឆ្នោត​ឡើងវិញ នៅ​ការិយាល័យ​ចំនួន​២៣ ក្នុង​ឃុំ​ដួង ខេត្តស្វាយរៀង​។ ការរាប់​សន្លឹកឆ្នោត​នេះ គឺធ្វើឡើង​នៅ​ទីស្នាក់ការ​គ​.​ជ​.​ប​។



​ការរាប់​សន្លឹកឆ្នោត​ឡើ​វិញ​នេះ គឺ​ដោ​សារ​តែមាន​បណ្តឹង​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​។ យោងតាម​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នា​អាណត្តិ​ទី​៤ ដែល​ទើបនឹង​បញ្ចប់ គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​សំឡេង​ច្រើនជាង​គណបក្ស​ប្រជាជន​កម្ពុជា​។ ប៉ុន្តែ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប បាន​និយាយថា នៅពេល​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត នៅក្នុង​ខេត្តស្វាយរៀង ចាប់ផ្តើម​រាប់​សន្លឹកឆ្នោត​សាជាថ្មី បែរជា​គណបក្ស​ប្រជាជន​កម្ពុជា បាន​សំឡេង​ច្រើនជាង​គណបក្ស​សង្គ្រោះ​ជាតិ ទៅវិញ​។​



​ដោយសារ​មូលហេតុ​ខាងលើ​នេះហើយ ទើប​គ​.​ជ​.​ប សម្រេច​រាប់​សន្លឹកឆ្នោត​ឡើងវិញ នៅក្នុង​ការិយាល័យ​បោះឆ្នោត​ទាំង​២៣ ក្នុង​ឃុំ​ដួង ស្រុ​រមាសហែក ខេត្តស្វាយរៀង​៕


Tag:
 បោះឆ្នោត​ឃុំ​-​សង្កាត់​
  រាប់​សន្លឹកឆ្នោត​ឡើងវិញ​)
© រក្សាសិទ្ធិដោយ thmeythmey.com