ជាតិ
សង្គមជាតិ
សមត្ថកិច្ច ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​គាស់​ទូ ATM ធនាគារ​អេស៊ីលីដា​
12, Jun 2017 , 12:01 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់ ដែល​បម្រុង​គាស់​ទូ ATM ធនាគារ​អេស៊ីលីដា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ខណៈ​រូបគេ បាន​កាន់​វត្ថុ​រឹង​ចូលទៅក្នុង​ទូ​ដក​ប្រាក់ កាលពី​ថ្ងៃទី​១១ មិថុនា​។​


 
​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មុនពេល​កើតហេតុ​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​មួយគ្រឿង មក​ឈប់​ចំណុច​ទូ​ដក​ប្រាក់​របស់​ធនាគារ​អេស៊ីលីដា នៅក្នុង​ឃុំ​ព្រែក​តា​មាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយបាន​យក​ដែកគាស់​ទូ និង​វាយ​លើ​កញ្ចក់​ទូ ហើយ​ត្រូវបាន​សន្តិសុខ មើលឃើញ​តាម​កាមេរ៉ា​សុវត្ថិភាព ក៏​ប្ដឹង​មក​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ​។ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច កំពុង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕
 
 

Tag:
 ATM
 ​អេស៊ីលីដា​
© រក្សាសិទ្ធិដោយ thmeythmey.com